ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 2024 បាន​បញ្ចប់ ចំនួន ៤ភូមិភាគរួច​មក​ហើយ នឹង​ឈាន​ដល់​ភូមិភាគទី៥ នៅ​មណ្ឌលព្រះសីហនុ នៅ​ចុង​សប្ដាហ៍នេះ។

សម្រាប់​គោលដៅទី៥ ដែល​រៀបចំពាន Wurkz Special Volleyball Cup 4×4 2024 ចុង​ក្រោយនេះគឺ មណ្ឌល​ព្រះសីហនុ ដែលនឹងចាប់ធ្វើ​ឡើង​នៅថ្ងៃទី ២៣-២៤ ខែមិនា 2024 នៅ​ក្នុងនោះ​មានខេត្ត កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កោះកុងជាដើម។

ក្នុង​នោះ​ក្រុមចំនួន១១ នឹងចូលរួមការប្រកួតប្រជែងរួមមាន៖

១. ស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុ
២. ស្នងការដ្ឋាន ន.ប ខេត្តកែប
៣. ក្រុមបាល់ទះវិទ្យាល័យចំនេះដឹងទូទៅ
៤. ស្នងការដ្ឋាន ន.ប ខេត្តតាកែវ
៥. ក្រុមកីឡាបាល់ទះចចកខ្មៅ
៦. ក្លឹបបាល់ទះបុរីឈ្នះឈ្នះ
៧. តារាងបាល់ទះសាំហាន់
៨. ក្លឹឹបបាល់ទះរួមមិត្ត
៩. ស្នងការដ្ឋាន ន.ប ខេត្តកោះកុង
១០. ក្លិបបាល់ទះក្រុងបូកគោ
១១. ក្លឹបបាល់ទះនាគ១៨

ខណ:​ក្រុម​ខ្លាំទាំង ៨ដែល​បាន​រក​ឃើញ​នៅ​ភូមិភាគ​ទាំង ៤​រួច​មក​ហើយ​មាន៖​

ភូមិភាគ​ទី១ ប្រចាំមណ្ឌលបាត់ដំបង ជ័យលាភីលេខ១៖ ក្លិបកីឡាបាល់ទះបាត់ដំបង លេខ២៖ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ (B)

ភូមិភាគ​ទី២ ប្រចាំមណ្ឌលសៀមរាប ជ័យលាភីលេខ១៖ កងពលធំអន្តរាគម៍លេខ៣ (B) លេខ២៖ ស្នងការដ្ឋាន ន.ប ឧត្ដមានជ័យ

ភូមិភាគទី៣ ប្រចាំមណ្ឌលកមពង់ចាម ជ័យលាភីលេខ១៖ ស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ លេខ២៖ ស្នងការដ្ឋាន ន.ប ខេត្តកំពង់ចាម

ភូមិភាគទី៤ ប្រចាំមណ្ឌលព្រៃវែង ជ័យលាភីលេខ១៖ ស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ B លេខ២៖ ស្នងការដ្ឋាន ន.ប ខេត្តកណ្ដាល

ក្រោយ​បញ្ចប់​ការ​ប្រកួត​ទាំង ៥ភូមិភាគ ម្ចាស់ជ័យ​លាភីដែលទទួល​បានលេខ១ និងលេខ២ មាន​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ធ្វើការ​ប្រកួត​នៅ​រាជធានីភ្នំពេញ ដែល​ជា​វគ្គ​ជុំ​ផ្ដាច់​ព្រ័ត្រ​គ្រោង​នឹងរៀបចំនៅថ្ងៃទី ២២ ដល់​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤។ សម្រាប់​មណ្ឌល​រាជធានីភ្នំពេញ នឹងផ្ដល់​ឱកាស​ទៅដល់បណ្ដាល ក្លិបធំៗ​ទាំង ៦ដែល​ជាប់​លេខ​រៀង​ពីលេខ ១ដល់​លេខ ៦នៅ​ក្នុងព្រឹត្តិការណ៍ តេជោលីគ​ ត្រូវឈរ​ជើង​ចាំ​ ចំពោះបេក្ខជន​ដែល​មក​តាម​បណ្ដាលខេត្ត ឬភូមិភាគទាំង៥៕

Share.