ក្រុមគោរព្រៃកម្ពុជា បានធ្វើដំណើរដល់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយដើម្បីត្រៀមចូលរួមការប្រកួតមិត្តភាពអន្តរជាតិ FIFA Series 2024 ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

ដូចនេះសារព័ត៌មានត្រយង សូមជម្រាបជូនប្រិយមិត្ត ពី៥ប្រកួតចុងក្រោយរបស់ក្រុមគោរព្រៃកម្ពុជា មុនប៉ះក្រុម​ចំនួ​នពីរដែ​លមិ​នសូវឮឈ្មោះ ក្នុងពានរង្វាន់ FIFA Series 2024 ដែលធ្វើឡើងនៅប្រទេស អារ៉ាប៊ីសាអូឌីត៖

  • នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមជម្រើសជាតិកម្ពុជា ស្នើគ្នាជាមួយក្រុមហុងកុង ដោយ​លទ្ធផល ១-១ ក្នុងការប្រកួតមិត្តភាពអន្តជាតិ ខណៈការប្រកួតនោះធ្វើឡើង​នៅពហុ​កីឡដ្ឋា​ន​ជាតិអូឡាំពិក។
  • នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមកម្ពុជា បានយកឈ្នះលើក្រុមម៉ាកាវ ដោយលទ្ធផល ៤-០ ក្នុងការប្រកួតមិត្តភាពអន្តជាតិ ស្របពេលដែលការប្រកួតនោះធ្វើឡើង​នៅពហុ​កីឡដ្ឋា​ន​ជាតិអូឡាំពិក។
  • នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ក្រុមគោរព្រៃកម្ពុជា បានត្រឹមស្នើគ្នាជាមួយក្រុមជម្រើស​ជាតិប៉ាគីស្ថាន ដោយលទ្ធផល ០-០ ក្នុងការប្រកួតជម្រុះពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ វគ្គជម្រុះជុំទី១ ជើងទី១  ខណៈការប្រកួតនោះធ្វើឡើង​នៅពហុ​កីឡដ្ឋា​ន​ជាតិអូឡាំ​ពិក ។
  • នៅថ្ងៃទី១៧ ខែតុលា ក្រុមកម្ពុជា ប្រកួតចាញ់ក្រុមប៉ាគីស្ថាន ដោយលទ្ធផល ០-១ សម្រាប់ជើងទី២ វគ្គជម្រុះជុំទី១ នៃពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០២៦។
  • នៅថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០២៣ ក្រុមកម្ពុជា ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះកាតា ដោយលទ្ធផល ៣-០ ក្នុងការប្រកួតលក្ខណៈមិត្តភាពក្រៅផ្លូវការ ( Close Door Training Match) នៅកីឡដ្ឋាន  Al Rayyan ប្រទេសកាតា។

សម្រាប់៥ប្រកួតចុងក្រោយរបស់ហ្គីណេអេក្វាទ័រ វិញឃើញថា៖

  • នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ហ្គីណេអេក្វាទ័រ ស្នើជាមួយជីប៊ូទី ដោយលទ្ធផល ១-១ មិត្តភាព
  • នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ហ្គីណេអេក្វាទ័រ ស្នើគ្នាជាមួយនីហ្សេរីយ៉ា ដោយលទ្ធផល ១-១ ក្នុងពានរង្វាន់ Africa Cup
  • នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ហ្គីណេអេក្វាទ័រ យកឈ្នះលើក្រុមហ្គីណេ-ប៊ីសូ ដោយលទ្ធផល ៤-២ ក្នុងពានរង្វាន់ Africa Cup
  • នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ហ្គីណេអេក្វាទ័ យកឈ្នះលើក្រុមកូតឌីវ័រ ដោយលទ្ធផល ៤-០ ក្នុងពានរង្វាន់ Africa Cup
  • នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ហ្គីណេអេក្វាទ័រ ចាញ់ក្រុមហ្គីណេ ដោយលទ្ធផល ១-០ ក្នុងពានរង្វាន់ Africa Cup

សម្រាប់៥ប្រកួតចុងក្រោយរបស់ក្រុមហ្គីយ៉ាន វិញឃើញថា៖

  • នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ្គីយ៉ាន យកឈ្នះលើក្រុម Barbuda ដោយលទ្ធផល ៥-១ CONCACAF Nations League
  • នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ្គីយ៉ាន យកឈ្នះក្រុមបាហាម៉ាស ដោយលទ្ធផល ៣-២ CONCACAF Nations League
  • នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ក្រុមហ្គីយ៉ាន បានយកឈ្នះលើក្រុមព័រតូរីកូ ដោយលទ្ធផល ៣-១ CONCACAF Nations League
  • នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រុមហ្គីយ៉ាន បានបន្តយកឈ្នះក្រុមព័រតូរីកូ នៅជើងទី២ ដោលទ្ធផល ៣-១ CONCACAF Nations League
  • នៅថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០២៣ ក្រុមហ្គីយ៉ាន បន្តយកឈ្នះ ក្រុមBarbuda ដោយលទ្ធផល ៦-០ CONCACAF Nations Leagu

សម្រាប់កម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា វិញគឺ៖

  • នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រុមហ្គីណេអេក្វាទ័រ ប៉ះ ក្រុមកម្ពុជា វេលាម៉ោង ២:០០ រំលងអធ្រាត្រ។
  • នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ក្រុមកម្ពុជា ប៉ះ ក្រុមហ្គីយ៉ាន វេលាម៉ោង ២:០០ រំលងអធ្រាត្រ។

សូម​បញ្ជាក់​ថា​ចាប់​តាំង​ពី​បង្កើត​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា មក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធ្លាប់​ប្រកួត​ទល់​ក្រុម​ហ្គីណេ តែ​មួយ​គត់​ដែល​នៅ​ក្រៅ​ទ្វីប​អាស៊ី ក្នុង​ឆ្នាំ​១៩៦៦ គ្រា​ដែល​កម្ពុជា ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា GANEFO ក្រៅ​ពី​នោះ​ការប្រកួត​ផ្លូវការ​របស់​ក្រុម​ជម្រើស​ជាតិ​គឺ​​សុទ្ធ​សឹង​តែ​ប៉ះ​ជាមួយ​ក្រុម​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាស៊ី ទាំង​អស់។

នេះ​​គឺ​ជា​លើក​ទី២​ហើយ​ក្នុង​ប្រវត្តិសាស្រ្ត​ដែល​បាល់ទាត់​​ជម្រើសជាតិ​បុរស​កម្ពុជា ត្រូវ​​ប្រកួត​ទល់​នឹង​​ក្រុម​នៅ​ក្រៅ​ទ្វីប​អាស៊ី៕

Share.