ក្រុម​បាល់ទាត់​ក្នុង​សាល​​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាន​យក​ឈ្នះ​លើ​ក្រុម​​ជម្រើស​ជាតិ​ជប៉ុន ដោយ​លទ្ធផល ៣ទល់២ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​កម្តៅ​សាច់ដុំ​ដើម្បី​ត្រៀម​ប្រកួត​ពានរង្វាន់​ជើង​ឯក​ពិភពលោក FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី។

https://www.youtube.com/watch?v=MmLWMBYK1yI

នេះ​ជា​ជ័យជម្នះ​របស់​ព័រទុយហ្គាល់ យក​ឈ្នះ​លើ​ក្រុម​ជប៉ុន នៅ​ថ្ងៃ​ទី១៨​ខែសីហា ឆ្នាំ​២០២១ ខណៈ​ប្រកួត​មិត្តភាព​បន្ទាប់​ក្រុម​នេះ​ត្រូវ​ជួប​ក្រុម​វេណេហ្ស៊ុយអេឡា នៅ​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ នៅ​ទីលាន Pavilhao Rio Marior ដូចគ្នា​ក្នុង​ប្រទេស​ខ្លួន។

សូម​បញ្ជាក់​ថា​ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើស​ជាតិ​​៥​ប្រទេស តំណាង​ឱ្យ​ទ្វីប​អាស៊ី ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី ក្នុង​ទ្វីប​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ដល់​៣ ខែ​តុលា ឆ្នាំ​២០២១ ខាង​មុខ ដោយ​ក្នុង​នោះ​មាន ថៃ ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន និង​វៀតណាម៕

Telegram-Troryorng
Share.