កីឡាករ គួន ម៉ុម សមាជិករបស់សមាគមបាល់ទះវិសាខា បានផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទះ Lavie Long An នៅប្រទេសវៀតណាម (ក្នុងលក្ខខណ្ឌខ្ចីជើង) ជាលើកទី២ ដើម្បីចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់បាល់ទះ ជើងឯកថ្នាក់ជាតិ ជុំទី១ ឆ្នាំ២០២៤ ។

ក្លិបបាល់ទះ Lavie Long An គឺជាក្លិបដែលកីឡាករ គួន ម៉ុម ត្រៀមប្រកបអាជីប នៅប្រទេស​វៀតណាម នឹងត្រូវប្រកួតពានរង្វាន់ជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ជើងទី១ នៅចុងខែមីនា នេះ។

សារព័ត៌មានត្រយង​ សូមជម្រាបជូនប្រិយមិត្តអំពីកាលវិភាគរបស់កីឡាករ គួន ម៉ុម ដែលត្រូវប្រ​កួត​នៅ​ជើងទី១ ដូចតទៅ​ ៖

  • នៅថ្ងៃទី៣០​ ខែមីនា ឆ្នាំ២០២៤ Lavie Long An ប៉ះ Sanest Khánh Hòa
  • នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ Lavie Long An ម៉ះ Danang
  • នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ Lavie Long An ប៉ះ LP Bank Ninh Binh
  • នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ Lavie Long An ប៉ះ Ha Tinh
  • នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ Lavie Long An Thể Công

សម្រាប់កម្មវីធីប្រកួតពានរង្វាន់បាល់ទះ ជើងឯកថ្នាក់ជាតិ ជុំទី១ ឆ្នាំ២០២៤ នៅថ្ងៃបើកឆាក​នោះគឺក្រុម LP Bank Ninh Binh ត្រូវប៉ះ Border Guard ខណៈក្រុម Ha Tinh ត្រូវប៉ះ XSKT Vĩnh​ Long នៅថ្ងៃទី៣០​ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្រោយបញ្ចប់ការប្រកួតនៅជើងទី១ ការប្រកួតនៅជើងទី២ នឹងចាប់ផ្តើមឡើងវិញនៅចុងឆ្នាំ​២០​២៤ វិញ ពោល​គឺសម្រាករយះពេលវែង។

សូមជម្រាបថា កីឡាករ គួន ម៉ុម គឺជាកីឡាករខ្មែរទី២ ដែលផ្លាស់ទៅចូលក្រុមនៅក្រៅប្រទេស បន្ទាប់ពីកីឡាករ វឿន វាសនា បច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគបាល់ទះ​តៃវ៉ាន់ Enterprise Volleyball League។

Share.