លោក Félix Dalmás បាន​និយាយ​មុន​ក្រុម​កម្ពុជា​ចេញ​ទៅ​ប្រកួត ពានរង្វាន់ FIFA Series ថា៖ គ្រប់​ការប្រកួត​ទាំង​អស់​សុទ្ធ​តែ​សំខាន់​សម្រាប់​កម្ពុជា ប៉ុន្តែចំណុ​សំខាន់​ដែល​យើង​បាន​ត្រៀម​ គឺ​ជា​ការ​ប្រកួត​នៅ​ខែ៩ ដែល​យើង​ត្រូវ​លេង​វគ្គ​ជម្រុះ Asian Cup ដូច​នេះ​សម្រាប់​ការ​រៀប​ចំក្រុម​ពី​ពេល​នេះ​ទៅ​គឺ​ជា​ការ​រៀប​ចំសម្រាប់​ការ​នៅ​ពេល​នោះ។

គ្រូជម្រើសជាតិ​រូប​នេះ​បាន​បន្ថែម​ថា សម្រាប់​ការ​ប្រកួត​នេះ​ដែរ​កឺ​យើង​ត្រូវ​លេង​នៅ​ក្រៅ​ដី​ ហើយ​ក៏​ជា​ការ​ប្រកួត​ដែល​យើង​ត្រូវ​លេង​នៅ​ម៉ោង ១០​យប់​ទៀត វា​គឺ​ជា​ឱកាសមួយ​សម្រាប់​ក្រុម ក៏​ដូច​ជា​កីឡាករ​ក្នុង​ការ​ប្រកួត​ប្រជែង​ថ្មី​មួយ​ បទពិសោធន៍​ថ្មី​។

លោក​បន្ត​ថា បច្ចុប្បន្ន​យើង​ត្រូវ​ដឹង​ថា កម្ពុជា​កំពុង​នៅ​ចំណុច​ត្រង់​ណា​សម្រាប់បាល់ទាត់ដែល​កំពុង​អភិវឌ្ឍ ដូច​នេះ​យើង​ត្រូវ​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ដែល​ខ្លាំង​ដូច​ជា​ការតា ដែល​ក្រុម​ធ្លាប់​ជួប យើង​នឹង​ដឹង​ថា​ក្រុម​គេ​ពិត​ជា​ខ្លាំង​ជាង​យើង។

លោក Félix Dalmás ថាធ្វើ​ដែល​យើង​ធ្វើ​បាន​គឺ​ជា​ការ​តេស្ត​សមត្ថភាព​ទាំង​ផ្លូវ​ចិត្ត​ និង​កាយ​សប្បទា ជា​មួយ​ទៅ​ហ្នឹង​ក្រុម​ដែល​មាន​កម្រិត​ខ្ពស់​បែប​នេះ​ ដើម្បី​អោយ​ស្មារតី​ ឆន្ទ:កីឡាករ​ខ្លាំង​កម្រិត​ណា រួម​ជា​មួយ​​កាយ​សប្បទារបស់ ពួក​គេ។

សូម​រំលឹក​ថា ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás កំពុង​ស្ថិតប្រទេស​នៅ អារ៉ាប៊ីសាអូឌីត ដើម្បី​ចូល​រួម​ប្រកួតនៃពានរង្វាន់ FIFA Series៖

– ថ្ងៃទី២២ ខែមីនា កម្ពុជា ប៉ះ ហ្គីយ៉ាន ម៉ោង ២:០០ រំលងអធ្រាត្រ នៅកីឡដ្ឋាន Prince Abdullah Al-Faisal Sports City

– ថ្ងៃទី២៦ ខែមីនា កម្ពុជា ប៉ះ ហ្គីណេអេក្វាទ័រ ម៉ោង ២:០០ រំលងអធ្រាត្រ នៅកីឡដ្ឋាន Prince Abdullah Al-Faisal Sports City។

សូម​បញ្ជាក់​ថា​ចាប់​តាំង​ពី​បង្កើត​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា មក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធ្លាប់​ប្រកួត​ទល់​ក្រុម​ហ្គីណេ តែ​មួយ​គត់​ដែល​នៅ​ក្រៅ​ទ្វីប​អាស៊ី ក្នុង​ឆ្នាំ​១៩៦៦ គ្រា​ដែល​កម្ពុជា ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា GANEFO ក្រៅ​ពី​នោះ​ការប្រកួត​ផ្លូវការ​របស់​ក្រុម​ជម្រើស​ជាតិ​គឺ​​សុទ្ធ​សឹង​តែ​ប៉ះ​ជាមួយ​ក្រុម​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាស៊ី ទាំង​អស់។

នេះ​​គឺ​ជា​លើក​ទី២​ហើយ​ក្នុង​ប្រវត្តិសាស្រ្ត​ដែល​បាល់ទាត់​​ជម្រើសជាតិ​បុរស​កម្ពុជា ត្រូវ​​ប្រកួត​ទល់​នឹង​​ក្រុម​នៅ​ក្រៅ​ទ្វីប​អាស៊ី៕

Share.