ខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងជាសមាជិករបស់ក្រុម Paris Saint-Germain កីឡាករ Lee Kang-in បានចេញមុខសូមទោសជាសារធារណៈ នៅនឹងមុខប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ក្រោយរូបគេមានការប៉ះទង្គិចជាមួយប្រធានក្រុម Son Heung-min អំឡុងពេលការប្រកួតបាល់ទាត់ Asian Cup នៅប្រទេសកាតា កាលពីពេលកន្លងទៅ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ Yonhab News ។

កីឡាករ Lee Kang-in បាននិយាយបែបនេះថា «ខ្ញុំបានទទួលការស្រលាញ់ និងការគាំទ្រជាច្រើនពីអ្នកគាំទ្រក្នុងអំឡុង Asian Cup ប៉ុន្តែខ្ញុំមិនបានផ្តល់រង្វាន់ដល់អ្នកគាំទ្ររបស់ខ្ញុំទេ ហើយខ្ញុំបានធ្វើឱ្យពួកគេខកចិត្ត” ។ ខ្ញុំចង់មកទីនេះដើម្បីសុំទោសពួកគេពីបាតបេះដូងរបស់ខ្ញុំ»។

សូមរំលឹកថា កាលពីពេលកន្លងទៅកីឡាករ Lee Kang-in និង Son Heung-min មានការខ្វែងគំនិតគ្នាក្នុងអំឡុងពេលអាហារពេលល្ងាចរបស់ក្រុម បន្ទាប់ពីក្រុមជម្រើសជាតិកូរ៉េ ខាងត្បូង ចាញ់ក្រុមជម្រើសជាតិហ្ស៊កដានី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFC Asian Cup រហូតបណ្តាលឱ្យ Son Heung-min ខូចម្រាមដៃ៕

Share.