សៀមរាប ៖ ផ្ទះពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ អស់ទាំងទ្រព្យសម្បត្តិ ដោយសារទុស្សេខ្សែភ្លើង គ្រាដែលម្ចាស់មិននៅផ្ទះ ។ ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៤ នៅភូមិថ្នល់ ឃុំគោកធ្លកលេី ស្រុកជីក្រែង ខេត្តសៀមរាប ។

ម្ចាស់ផ្ទះរងគ្រោះ ឌឿន ដែន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ ទំហំ៦ម៉ែត្រx៨ម៉ែត្រ ប្រក់ស័ង្កសី ត្រូវបានភ្លើងឆេះអស់ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ ក្នុងនោះស្រូវជាង១តោន។

តាមសមត្ថកិច្ចបានឱ្យដឹងថា ផ្ទះខាងលើម្ចាស់បិទទ្វារចាក់សោ រវល់តែចេញទៅរកសុីលក់ដូរ ស្រាប់តែនៅវេលាម៉ោងខាងលើ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ ដោយសារទុស្សេខ្សែភ្លើង៕

អត្ថបទ៖ តាតុងសែនជ័យ

Share.