កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២៤ ក្រសួងអប់រំ​ យុវជន​ និង​កីឡា បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ស្ដីអំពី​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ ប្រចាំ​រាជធានី​ ខេត្ត​ និង​ទូទាំង​ប្រទេស​ សម្រាប់​ឆ្នាំ​សិក្សា​២០២៣-២០២៤ នេះ​។

ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែប្រចាំ​ថ្នាក់ទី​៩ និង​ថ្នាក់​ទី​១២ ចែក​ចេញ​ជា ​៤​វិញ្ញាសា មាន​អក្សរសាស្ត្រ​ខ្មែរ​ រយៈ​ពេល​ប្រឡង​ ១៨០នាទី​ ពិន្ទុ​ពេញ​ ១០០ពិន្ទុ​ គណិតវិទ្យា រយៈ​ពេល​ប្រឡង​ ១៨០នាទី​ ពិន្ទុ​ពេញ​ ១០០ពិន្ទុ​ រូបវិទ្យា រយៈ​ពេល​ប្រឡង​ ១៨០នាទី​ ពិន្ទុ​ពេញ​ ១០០ពិន្ទុ​ និង​វប្បធម៌ទូ​ទៅ​ រយៈ​ពេល​ប្រឡង​ ១២០នាទី​ ពិន្ទុ​ពេញ​ ១០០ពិន្ទុ​។ សិស្ស​ពូកែ​ទាំង​ប្រាំ​ចំណាត់​ថ្នាក់​មាន​ពី​លេខ​១​ ដល់លេខ៥ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដូច​ជា​ មេដាយ​មួយ​គ្រឿងសម្រាប់​ចំណាត់​ថ្នាក់​​ពី​មួយ ដល់ទីបី វិញ្ញាបនបត្រ​បញ្ជាក់​សិស្សពូកែ​ទូទាំង​ប្រទេស​មួយ​ច្បាប់ និង​ប្រាក់​រង្វាន់​ទៅ​តាម​ចំណាត់​ថ្នាក់​ផ​ង​ដែរ​។

ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ពី​សេចក្ដី​ប្រកាស​ណែនាំ​ខាង​លើ​សូម​បងប្អូន​សិស្សា​នុសិស្ស​ដែល​ចង់​ប្រកួត​ប្រជែង​សិស្ស​ពូកែ​ អាន​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ខាង​ក្រោម​នេះ​ដូច​តទៅ​

Share.