ស្របពេល​ការប្រកយត​ប្រជែង​កីឡាអេឡិចត្រូវ​នៅកម្ពុជា កាន​តែ​មាន​ការ​កើនឡើង​ពិសេស​ការ​រៀប​ចំកម្មវិធី​ប្រកួត​នានា ដែល​ជា​លក្ខណ:ជា Professional League ថ្មីៗ​នេះ​សហព័ន្ធកីឡា​អេឡិច​ត្រូនិក​កម្ពុជា បាន​ប្រកាសស្វែងរកអ្នកស្ម័គ្រចិត្ត ដើម្បី​បំពេញ​ការ​ងារ​នៅ​ក្នុង​វិស័យ​មួយ​នេះ។

ក្នុង​នោះ​ការ​ជ្រើសរើស​នេះ​ដែរ គឺ​ដើម្បី​ចូល​រួម​រៀបចំការប្រកួតជម្រុះស្វែងរកកីឡាករតំណាងកម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ (IESF 16th World Esports Championship Riyahd 2024) និងសម្រាប់ការប្រកួតនានាដែលរៀបចំឡើងដោយសហព័ន្ធនាថ្ងៃខាងមុខ។

ដូច​នេះ​សម្រាប់​បងប្អូន​ដែល​ស្នេហា​វិស័យ​កីឡាមួយ​នេះ សូមធ្វើការដាក់ពាក្យតាមតំណភ្ជាប់នេះ https://forms.gle/DhN1tUvqYSye93UdA។ កាលបរិច្ឆេទឈប់ទទួលពាក្យ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤៕

Share.