នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចេញសេចក្ដីជូន ដំណឹងដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ លោក លោកស្រី ប្រធានសមាគម/ក្លឹបបាល់ទាត់ ទាំងអស់ស្ដីពីការប្រកួតពានរង្វាន់បាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ នឹងរៀបចំឡើងចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

ការប្រកួតពានរង្វាន់បាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ចែកជា២ប្រភេទវិញ្ញាសា គឺវិញ្ញាសាបាល់ទាត់បុរស និងវិញ្ញាសាបាល់ទាត់នារី ខណៈការប្រកួតនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទនិងលក្ខខណ្ឌនៃការចូលរួមប្រកួតប្រជែងដូចខាងក្រោម៖
១.កាលបរិច្ឆេទ៖
-ការលក់ពាក្យ៖ ចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤
-ការទទួលពាក្យ៖ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤
-ទីតាំងលក់ និងទទួលពាក្យ៖ អគារ The Kampus ជាន់ទី១ (មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)។

២. ការរៀបចំសម្រាប់ ក្រុមដែលមានសិទ្ធិចូលរួមប្រកួតរួមមាន៖
-ក្រសួង-ស្ថាប័ន
-ស.ស.យ.ក.ទាំង២៥ រាជធានី-ខេត្ត និងវិស័យ
-គ្រឹះស្ថានឧត្តមសិក្សា
-មន្ទីរ អង្គភាព ក្រុង ស្រុក ខណ្ឌ
-ក្រុមហ៊ុនឯកជន សមាគម និងអង្គការនានា
-ទីលានប្រកួត៖ កីឡដ្ឋានស្ថិតនៅក្នុងរាជធានីភ្នំពេញ ។

សហភាពសហព័ន្ធយុវជនកម្ពុជា សង្ឃឹមថាប្រធានសមាគម/ក្លឹបបាល់ទាត់ ទាំងអស់ នឹងត្រៀមលក្ខណៈដាក់ពាក្យ ចូលរួមប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៧ ឆ្នាំ២០២៤ ឱ្យបានទាន់ពេលវេលាដើម្បីបន្ត លើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

Share.