នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Blu-O បានរៀបចំកម្មវិធីចែករំលែកបច្ចេកទេសកីឡាប៊ូលីង (Learn to Bowl with Blu-O) ដល់ក្រុមសិស្សនិស្សត PPIU នៅផ្សារទំនើប Aeon 1 ជាន់ទី២។

គោលបំណងក្នុងការរៀបចំកម្មវិធីនេះឡើងគឺមានដូចជា៖

  • ដើម្បីឱ្យប្រជាជនកម្ពុជា យល់ច្បាស់ពីកីឡាប៊ូលីង និង របៀបនៃការលេងកីឡាប្រភេទនេះ។
  • ជាកីឡាដែលបំផុសគំនិតនៅក្នុងស្រទាប់យុវជន ឱ្យរៀនជម្នះនឹងខ្លួនឯងនៅអ្វីថាដែលមិនអាចធ្វើបាន ដោយការប្រកួតនឹងខ្លួនឯង ព្រោះប្រភេទកីឡានេះអាចលេងជាឯកត្តបុគ្គល (ម្នាក់ឯង)។
  • ចង់ឱ្យនៅតាមសាលារៀន និងសាកលវិទ្យាល័យ អាចបង្កើតក្លិបសំរាប់កីឡាប៊ូលីង ដូចប្រភេទកីឡាបាល់ទាត់ និងបាល់ទះ ជាដើមដែលនេះក៏ជាកីឡាដែលគេទទួលស្គាល់លើពិភពលោកមួយផងដែរ។
  • អ្វីដែរសំខាន់នៅក្នុងការបង្កើតអោយមានកម្មវិធីនេះឡើង គឺដើម្បីស្វែងរកយុវជនដែលមានសក្ដានុពល ឈានទៅជាកីឡាករជម្រើសជាតិ សំរាប់ការប្រកួតដំណាងជាតិនៃប្រភេទកីឡានេះ។ នេះជាអ្វីដែលក្រុមហ៊ុន Blu-O ផ្តោតសំខាន់ ក្នុងកម្មវិធី។

សម្រាប់កម្មវិធីនេះចាប់ផ្តើមពីពេលនេះតទៅ រហូតដល់ចុងឆ្នាំ២០២៤ នេះ ហើយនឹងកំពុងសហការឱ្យបានគ្រប់សាលាទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីឈានទៅសម្រេចគោលដៅស្វែងរក យុវជនដែលមានសម្ថភាព ហើយក្រុមហ៊ុន Blu-O ជឿជាក់ថា យុវជនរបស់ទាំងអស់ប្រាកដជាអាចធ្វើបាន ដោយមានការជ្រោមជ្រែងបន្ថែមពី Blu-O នឹងនៅពីក្រោយជួយឱ្យក្រុមយុវជនដែលមានឆន្ទះ និងក្តីស្រមៃ ឈានឱ្យដល់គោលដៅនិងលទ្ធផលដែលចង់បាន៕

Share.