សិល្បៈជាតិ ៖ កម្មវិធី​បង្កើត​ឡើងស្នាដៃ​កូន​ខ្មែរ​ពិត​ៗ Diano Fashion Model នៅ​បន្ត​បើក​ទ្វារស្វាគមន៍ប្អូន​ៗ​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​ម៉ូដែល ជា​អ្នក​សម្ដែង​អាជីព​ នា​ថ្ងៃ​អនាគត តបតទៅ​តាម​ការ​ទទូច​ដ៏​ច្រើន​ពី​ប្អូន​ៗ​ដែល​មិន​ទាន់​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​។

ក្រោយ​បើក​ទ្វារ​ Casting  កាល​ពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​ប្អូន​ៗ​យុវវ័យ​ទាំង​៣​ភេទ និង​ប្អូន​ៗ​កុមារ​ជា​ បេក្ខភាព​​ដែល​ស្រលាញ់​វិស័យ​បង្ហាញ​ម៉ូដ​ ដើរ​ម៉ូដ និង​អ្នក​ស្រលាញ់​វិស័យសិល្បៈ​ ទាំង​ក្នុង​រាជធានី​ភ្នំពេញ​ និង​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស​ បាន​ចូលរួម​យ៉ាង​ច្រើន​កុះ​ករ​ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​និង​ទេពកោសល្យ​រៀងៗ​ខ្លួន​​។

ត្បិត​រើស​បាន​បេក្ខជន​មាន​សមត្ថភាព​ជា​ច្រើន​រូប​ដើម្បីត្រៀម​​លក្ខណៈ​សម្បត្តិ​ប្រកួត​ប្រជែង​នៅ​ក្នុង​កម្មវិធី​ Diano Fashion Model First Edition របស់​ខ្លួន​ហើយ​ក្ដី​ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ប្អូន​ៗ​ដែល​ដាក់​ពាក្យ​មិន​ទាន់​បាន​បន្ដ​ផ្ញើ​សារ​មក​ទំព័រហ្វេសប៊ុក​របស់​កម្មវិធីស្នើ​សុំ​​យ៉ាង​ទទូច​ទើប​ធ្វើ​ឱ្យ​ម្ចាស់​កម្មវិធី​ លោក យន់​ វុទ្ធី ហៅ​អេរិច ទន់​ចិត្ត​ បន្ត​ផ្ដល់​ឱកាស​បើក​ទ្វារ​ស្វាគមន៍​ប្អូនៗ ​ឱ្យ​បន្ត​ដាក់​ពាក្យ​ចូលរួម​រហូត​ដល់​ដើមខែ​មេសា​ឆ្នាំ​២០២៤​ខាង​មុខ​នេះ។ ដូច្នេះ​សម្រាប់​ប្អូន​ៗ​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​ Super Star ទៅ​តាម​ក្ដី​ស្រមៃ មិន​ថា​ជា បុរស នារី បងប្អូន​ភេទទីបី ឬ​ប្អូន​ៗកុមារ​តូច​ៗ កុំ​ឱ្យ​ឱកាស​មាស​នេះ​រំលង​ឱ្យ​សោះ​ ប្អូន​ៗ​នៅតែ​អាច​បន្ត​ដាក់​ពាក្យ​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​កម្មវិធី​នេះ​បាន​។

សូមជម្រាបជូនផងដែរថា ប្អូនៗបេក្ខភាពលេចធ្លោដែល​បាន​ជាប់​ Casting នឹងត្រូវបានជ្រើសរើសឱ្យដើរបង្ហាញសមត្ថភាពនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នាផ្សារទំនើប Fun Mall ផងដែរ៕

Share.