សិល្បៈអន្តរជាតិ ៖ ពេល​នេះ Jung Joon Young ​បាន​រួច​ផុត​ពី​ទោស​ហើយ ក្រោយ​លោក​បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​៥ឆ្នាំ​ពេញ​។

យោងតាម​ការ​ផ្សាយ​ផ្ដាច់​មុខ​របស់សារព័ត៌មាន​ News1 Jung Joon Young ត្រូវ​បាន​ដោះចេញ​ពី​ពន្ធនាគារ​ដោយ​ស្ងៀមស្ងាត់កាល​ពីព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៤។ បុរស​ធ្លាប់​ជា​ K-pop Star ដ៏ល្បី​រូប​នេះ​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ Mokpo នៅ​តំបន់​ Jeollanam កាល​ម៉ោង៥និង​៥នាទីព្រឹកព្រលឹម​។

សំលៀកបំពាក់ចេញ​ពីពន្ធនាគារ​របស់​លោក​គឺ​ពណ៌ខ្មៅសុទ្ធ ដោយ​មាន​មួក ម៉ាស និង​វែនតា បិទបាំង​មុខ​មាត់​សឹង​តែជិត​ឈឹង​។ ចេញ​មក​ក្រៅ​លោក​បាន​ជួប​មុខ​អ្នក​សារព័ត៌មាន​ប៉ុន្តែ​លោក​បាន​ចាក​ចេញដោយ​ មិន​និយាយ​អ្វីទាំងអស់។ នៅពេល​នេះ​ក្រសែ​ភ្នែក​អ្នក​សារព័ត៌មាន​កំពុង​តែ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ថាតើ​ Jung Joon Young នឹង​ធ្វើ​អ្វី​នៅ​ពេល​អនាគត ព្រោះ​ក្រោយ​ពេល​ដែល​លោក​ទទួល​ស្គាល់ទោស​កំហុស​គ្រប់​សកម្មភាព​សិល្បៈលោក​​ត្រូវ​បានព្យួរ​ទាំង​ស្រុង​។

អតីត​តារា​ល្បី​រូប​នេះ​ជាប់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ​ពី​បទ​ល្មើស​ទាក់ទងនឹង​ករណី​នៃ​រឿង​អាស្រូវ​ក្លិប​កម្សាន្ត Burning Sun ដោយ​កាល​នោះ​លោក​ជាប់​ចោទ​ពី​បទ​បំពាន​ផ្លូវ​ភេទ​ និង​បាន​លួចថត​វីដេអូ​នារីៗ​ទាំង​នោះ​ហើយ​យកទៅ​ចែក​ចាយ៕

Share.