ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូឌ្រីមសង់បុកម៉ូតូសណ្ដោងរម៉កដែលកំពុងបត់ត្រឡប់ក្រោយបណ្ដាលបុរសពីរនាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែករឺម៉កក្រឡាប់ផ្កាជើងរងការខូចខាតយ៉ាងដំណាំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង៧នឹង៣០ព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤ស្ថិតនៅចំណុចស្តុបវត្តឬស្សីសាញ់ តាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងភូមិប្រការសង្កាត់ព្រៃសខណៈកោរាជធានីភ្នំពេញ។ 

ជនរគ្រោះទី១ ឈ្មោះ ស្រៀង ភារក្ស អាយុ ២៣ឆ្នាំ ភេទ ប្រុស។ទី២:ឈ្មោះ ស្រៀង  ភារុត អាយុ១៨ ឆ្នាំ ភេទប្រុស។

តាមប្រភពព័ត៌មានពីអ្នកបើកបរម៉ូតូសណ្ដោងរម៉កបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើកម៉ូតូសណ្ដោងរម៉កធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃសទិសដៅពីរលិចមកកើត ខណៈមកដល់ត្រង់ចំណុចស្តុបបានបត់ឆ្លងផ្លូវទៅអែបចិញ្ចើមផ្លូវខាងស្ដាំរួចក៏បត់ត្រឡប់ក្រោយច្រាស់ផ្លូវវិញ ស្របពេលមានម៉ូតូម៉ាកឌ្រីមសង់ ជិះគ្នាពីរនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទៅដៅពីត្បូងមកជើងក៏ជ្រុលបុកម៉ូតូសណ្ដោងរម៉កយ៉ាងពេញទំហឹងបណ្ដាលអោយម៉ូតូរម៉ក់ក្រឡាប់ផ្ងារជើង ចំណែកឯភាគីខាងម៉ូតូរងរបួសធ្ងន់ពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ រីឯម៉ូតូរួញផ្នែកខាងមុខខូចខាតយ៉ាងដំណាំ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុជួយសម្រួលចរាចរណ៍សហការជាមួយជំនាញចរាចរណ៍ខណ្ឌធ្វើការអស់វែងយកម៉ូតូនិងម៉ូតូសណ្ដោងរឺម៉កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខណ្ឌរងចាំដោះស្រាយនៅពេលក្រោយ៕

Share.