សៀមរាប ៖ ក្មេងប្រុសម្នាក់អាយុទើបតែ២២ខែ ត្រូវម្តាយបង្កើតប្រល័យផ្តាច់ជីវិត ដោយសារខឹងយំលួងមិនបាត់ ម្យ៉ាងដើម្បីគាប់ចិត្តប្តីចុងផង រួចយកសពកូនប្រុសទៅកប់ក្បែរបង្គន់ខាងក្រោយផ្ទះ រឿងរ៉ាងទង្វើរ លាក់មិនជិត ភ្ញាក់ផ្អើលអ្នកភូមិ សមត្ថកិច្ចចុះទៅចាប់ខ្លួនបានភ្លាមៗ ទាំង២នាក់ កាលពីវេលាម៉ោង៥ថ្ងាចថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៤ នៅក្នុងភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។

ជនដៃដល់ទាំង២នាក់ ឈ្មោះ ហាក់ ហៃ អាយុ២៨ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ក្មេងរងគ្រោះ និងឈ្មោះ យ៉ិន សុខលីន ភេទ ប្រុស អាយុ៣០ឆ្នាំ ត្រូវជាឪពុកចុង រស់នៅផ្ទះក្នុងភូមិឃុំកើតហេតុ ។

សូមចុចអាន៖ ម៉ូតូឌ្រីមសង់ លឿនបុកម៉ូតូសណ្ដោងរឺម៉កក្រឡាប់ផ្ងារជើងត្រង់ចំណុចស្តុបបទឬស្សីសាញ់

ចំណែកក្មេងប្រុសរងគ្រោះ ឈ្មោះ ក្លាវ សុខចិត្រា អាយុទើប២២ខែ ។

តាមប្រភពពីអ្នកស្រុក បានឱ្យដឹងថា ស្ត្រីដៃដល់ បន្ទាប់ពីលែងលះជាមួយប្តីដើម បន្សល់ទុកកូនប្រុសម្នាក់ (ក្មេងរងគ្រោះ) ដោយមិនឱ្យខ្លួនជាប់ឈ្មោះជាស្ត្រីម៉េម៉ាយយូរ នាំតែជូរមាត់ ក៏យកប្តីមួយទៀត រស់នៅក្នុងកើតហេតុ ៣នាក់រួមទាំងកូនប្រុស ។

ប្រភពបន្តទៀតថា ហេតុតែចង់ឱ្យប្តីក្រោយស្រឡាញ់ខ្លួន ស្ត្រីសង្ស័យហ៊ានធ្វើអ្វីៗទាំងអស់ យកចិត្តគាប់គួរ ប្តីចុង រហូតដល់រសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៤ គ្រាន់តែខឹងកូនយំ លួងមិនបាត់ ម្តាយចិត្តខ្មៅអប្រិយ រួមដៃគ្នាជាមួយប្តីចុង វាយកូនរហូតដល់ស្លាប់ ហើយយកទៅកប់ក្បែរបង្គន់ខាងក្រោយផ្ទះ ក្នុងចេតនាបំបាត់ដាន តែទង្វើរ អ្វីដែលបានសាង លាក់មិនជិត ដឹងដល់អ្នកសនរុក ផ្អើលឆោឡោ សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនដៃដល់បានទាំង២នាក់ប្តីប្រពន្ធភ្លាមៗ ។

ករណីឃាតកម្មខាងលើ ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ ស្រាវជ្រាវ កាស់យកសពក្មេងប្រុសរងគ្រោះ ដើម្បីធ្វើការពិនិត្យកោសល្យវិច័យ ។

ចំណែកជនដៃដល់ទាំង២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាំយកទៅការិយាល័យជំនាញស្នងការខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

Share.