ក្លិប​បាល់ទាត់​បឹងកេត សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា (Cambodian Premier League) បាន​​ប្រកាស​ពី​ដៃ​គូ​សហការ​ឧបត្ថម្ភ​ថ្មី មួយ​ទៀត​គឺ​ជា​ធនាគារវីង (ខេមបូឌា) ម.ក ខណៈ​កន្លង​ទៅ​មាន​​ក្រុមហ៊ុន​ឯកជន​មក​ពី​វិស័យ​ហិរញ្ញវត្ថុ​​ជា​ច្រើន​សម្រុក​ចូលរួម​ចំណែក​ក្នុង​ពិភព​បាល់ទាត់​ជាតិ។ នេះ​បើតាម​ការ​ប្រកួត​ឱ្យ​ដឹង​របស់​ក្លិប​បឹងកេត នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២៣ នេះ។

បើ​រាប់​ត្រួស​វិស័យ​ហិរញ្ញវត្ថុ​ចូលរួម​ឧបត្ថម្ភ​បាល់ទាត់​ក្នុង​ស្រុក​មាន​ដូចជា៖

  • ធនាគារ​ព្រីនស៍៖ ក្លិប​បាល់ទាត់​វិសាខា
  • Pi Pay៖ ​ក្លិប​ភ្នំពេញក្រោន
  • ​ធនាគារ​ស្ថាបនា៖ ក្លិប​បាល់ទាត់ ISI ដង្កោសែនជ័យ
  • ធនាគារ​កាណាឌីយ៉ា៖ ព្រះខ័នរាជស្វាយរៀង
  • ស្ថាន​មីក្រូហិរញ្ញវត្ថុ JACCS៖​​ Cambodian Premier League
  • ​ធនាគារ​អេស៊ីលីដា៖ ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា
  • ធនគារ Wing៖ បឹងកេត
Share.