ក្រុម​បាល់ទាត់​បុរស​របស់​សហរដ្ឋ​អាមេរិក បាន​គ្រង​តំណែង​ជើង​ឯក​ពានរង្វាន់ CONCACAF Nations League តែ​ម្នាក់​ឯង​ ៣លើក​ជាប់ៗគ្នា ក្រោយ​ពានរង្វាន់​នេះ​បង្កើត​​ឡើង​​ដំបូង​​ ក្នុង​រដូវកាល​២០១៩-២០ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ទាំង​៣លើក។

កីឡាករ Tyler Shaan Adams និង Giovanni Alejandro Reyna បាន​រក​គ្រាប់​បាល់​បញ្ជូល​ទី​ម្នាក់​១គ្រាប់ ធ្វើអោយ​អាមេរិក យក​ឈ្នះ​លើ​​ក្រុម​ម៉ិចស៊ីកូ ២ទល់០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ លើ​​ទីលាន​កីឡដ្ឋាន AT&T Stadium ក្នុង​រដ្ឋ​តិចសាស នា​ព្រឹក​ (ម៉ោង​នៅ​កម្ពុជា) ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២៤ នេះ។

​ជើង​ឯក​ពានរង្វាន់ CONCACAF Nations League មាន​ក្រុម​ជា​សមាជិក​ចំនួន​​៤១​ប្រទេស/កោះ ដោយ​បែងចែក​ជា​៣​កម្រិត​លីគ​ផ្សេង​គ្នា៖
Nations League (A) មាន​១២ក្រុម ដោយ​ប្រកួត​គ្នា​យក​ជើង​ឯក
Nations League (B) មាន​១៦ក្រុម ដោយ​ប្រកួត​គ្នា​យក​កៅអី​ឡើង​ទៅ​កម្រិត A
Nations League (C) មាន​១៨ក្រុម ដោយ​ប្រកួត​គ្នា​យក​កៅអី​ឡើង​ទៅ​កម្រិត B

ជើង​ឯក​ពានរង្វាន់ CONCACAF Nations League ៣លើក​មក​នេះ​ឃើញ​ថា៖
២០១៩-២០ វគ្គ​ផ្ដាច់ព្រ័ត្រ អាមេរិក ៣-២ ម៉ិចស៊ីកូ
២០២២-២៣ វគ្គ​ផ្ដាច់ព្រ័ត្រ អាមេរិក ២-០ ម៉ិចស៊ីកូ
២០២៣-២៤ វគ្គ​ផ្ដាច់ព្រ័ត្រ អាមេរិក ២-០ ម៉ិចស៊ីកូ

សូម​បញ្ជាក់​ថា​បាល់ទាត់​តំបន់ CONCACAF គ្រប​ដណ្តប់​លើ​តំបន់​អាមេរិក​ខាងជើង, អាមេរិក​កណ្តាល និង​តំបន់​ការ៉ាប៊ីន៕

Share.