២០ឆ្នាំ​មក​នេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សាន់ម៉ារីណូ ស្ថិត​ក្នុង​ទ្វីប​អឺរ៉ុប នៅ​តែ​មិន​ទាន់​អាច​បង្កើត​កំណត់ត្រា​រក​បាន​ជ័យជម្នះ​​ជូន​មាតុភូមិ​របស់​ខ្លួន​នៅ​ឡើយ ខណៈ​ប្រកួត​លើក​ទី​២០៣ របស់​ខ្លួន​​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ ថ្មីៗ​នេះ ក្រុម​សាន់ម៉ារីណូ បាន​ត្រឹម​ស្មើ​គ្នា​ទល់​នឹង​ក្រុម Saint Kitts and Nevis ០-០។

នៅ​ក្នុង​ថ្ងៃ FIFA Days នេះ​ក្រុម​សាន់ម៉ារីណូ បាន​ណាត់​ក្រុម​ Saint Kitts and Nevis មក​ពី​តំបន់​ការ៉ាប៊ី ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​២ប្រកួត លើ​ទីលាន​កីឡដ្ឋាន San Marino Stadium ក្នុង​ទីក្រុង Serravalleរបស់​ខ្លួន​ដោយ​លទ្ធផល​៖

  • ២០ មីនា ២០២៤ សាន់ម៉ារីណូ ១-៣ Saint Kitts and Nevis
  • ២៤ មីនា ២០២៤ សាន់ម៉ារីណូ ០-០ Saint Kitts and Nevis

ដូច្នេះ​កំណត់ត្រា​របស់​ប្រទេស​សាន់ម៉ារីណូ មាន​ដូចជា៖

  • ប្រកួត​បាន​២០៣លើក
  • ឈ្នះ​បាន​១លើក
  • ស្មើ​គ្នា​៩លើក
  • ចាញ់​១៩៣លើក
  • ទាត់​ចូល​ទីគេ​បាន​៣២គ្រាប់
  • របូត​គ្រាប់​បាល់​វិញ ៨១៦គ្រាប់
  • ខាង​ឈ្នះ​ ២០ឆ្នាំ (៧២៧០ថ្ងៃ)
  • ក្រុម​ដែល​ខ្លួន​អាច​ឈ្នះ​គឺ លិចតិនស្តាញ (ឈ្នះ​ ១-០ នៅ​ថ្ងៃ​ទី​២៨ មេសា ២០០៤)

ទោះ​ជា​​ទទួល​បាន​បរាជ័យ​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​សហព័ន្ធ​កីឡា​បាល់ទាត់​សាន់ម៉ារីណូ នៅ​តែ​បន្ត​ដាក់​ផែនការ​ប្រកួត​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ខ្លួន ដោយ​ត្រៀម​ណាត់​ក្រុម​ជម្រើស​ជាតិ​ស្លូវ៉ាគី ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២៤ ខាង​មុខ ក្នុង​ទីក្រុង Wiener Neustadt ប្រទេស​អូទ្រីស៕

Share.