សិល្បៈជាតិ៖ ​អ្នក​គាំទ្រ​បាន​បង្ហាញ​ចិត្ត​អាណិតជា​ពន់ពេក ក្រោយ​ពេល​បាន​ដឹ​ងថា​ យុវតីល្អហួស ដែល​បាន​សាក​គ្រ​ងឈុត​តំណាងជាតិ​ «អធិរាជិនីហង្សាវតីស្រីកម្ពុជា» ទម្ងន់៣០គីឡូក្រាម​បាន​ធ្លាក់​ចុះ​ពីលើ​តុ​មក​នោះ​។

ត្បិត​មាន​គ្រោះ​ថ្នាក់​កើត​ឡើង​ជា​យថា​ហេតុ​បែប​នេះ​ក្ដី តែយុវតី​ បេក្ខភាព​ Miss Preteen Cambodia 2023 រូប​នេះ​នៅ​តែ​តស៊ូ​ សុខចិត្ត​សម្រក់ទឹក​ភ្នែក​តែ​មិន​ចុះ​ចាញ់​ឬ​ បោះបង់ចោល​នោះ​ឡើយ​ នៅ​តែ​បន្ត​ថត​រូប​ភាព​វីដេអូ​យ៉ាង​ស្រស់​ស្អាត​និង​មាន​អំណាច​ចែក​ជូន​ដល់​អ្នក​គាំទ្រ​បាន​ទស្សនា​ដដែល។

សូមជម្រាបជូន​ថា​ ល្អហួស នឹង​ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ក្នុង​កម្មវិធី Junior World Idol នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២៤ ខាងមុខនេះ​ហើយ៕

Share.