ពានរង្វាន់យុវជនស្វាយរៀង (Svay Rieng Cup) លើកទី៦ ឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី១៣ ហើយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅក្នុងនោះឃើញថា បក្សីស្វាយរៀង បានត្រឹមស្មើគ្នាជាមួយក្រុមនគរបាលច្រកទ្វារព្រំដែនបាវិត ដោយលទ្ធផល ២-២ ខណៈក្រុមសសយក ស្រុកចន្ទ្រា បានយកឈ្នះលើក្រុម សសយក ស្រុកបាទី ដោយលទ្ធផល ៥-០។

លទ្ធផលសរុបការប្រកួតសប្តាហ៍ទី១៣

ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ មាន ៤០ក្រុម​ចូលរួម​បែងចែកជា ៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ​,ពូលគ,ពូលឃ​,ពូលង,ពូលច,ពូលឆ,ពូលជ) ស្រប​ពេល​ដែលការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ខេត្តស្វាយរៀង។

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) រដូវកាលឆ្នាំ២០២៣-២៤ ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ៕

Share.