តារាសម្ដែងខ្ពស់ស្រឡះបែបខ្មែរអង្គរលោកអ៊ុនសិទ្ធា តួឯកប្រុសពីខ្សែភាពយន្តភាគរឿង`«ចំណងអាពាហ៍ពិពាហ៍»របស់ស្ថានីយទូរទស្សន៍ PNN បានត្អូញថារូបលោកនឹកដល់ការងារសម្ដែងខ្លាំងណាស់បន្ទាប់ពីសំរាកការងារថតយូរពេក។
នាថ្ងៃទី២០ ខែមេសា តារាសម្ដែងសម្បុរស្រអែមរូបនេះបានពោលបង្ហាញពីអារម្មណ៍របស់ខ្លួនតាមរយៈបណ្ដាញសង្គមបង្ហាញពីបំណងចង់វិលត្រលប់ទៅបំពេញការងារជាតារាសម្ដែងយ៉ាងខ្លាំង
នៅក្នុងសំណេរនោះលោកហាក់បង្ហាញពីទឹកចិត្តដំបូងគឺលោកបានសំរាកគ្រប់គ្រាន់ហើយបន្ទាប់ពីធ្លាប់ចង់សំរាកពីការងារថតដោយសារតែហត់នឿយតែដល់ពេលបានសំរាកមែនទែនលោកបែរជាចង់វិលទៅបំពេញការងារវិញ។ យ៉ាងណាមិញក្នុងសំណេរនោះលោកក៏បានលើកទឹកចិត្តខ្លួនឯងឱ្យតស៊ូជំនះឧបសគ្គលើកនេះ ព្រោះមិនមែនតែលោកនោះទេប្រជាជនកម្ពុជាក៏ស្ថិតក្នុងស្ថានភាពលំបាកដូចជាលោកដែរ។

«ធ្លាប់តែរវល់នឹងការងារ ហត់ក្តៅ សប្បាយ ហើយពេលខ្លះចង់សំរាក ដល់ពេលឥឡូវនេះបានសំរាកមែន សំរាកឡើងហៅលែងលឺ»។ ទ្រាំតិចទៀតលែងអីហើយអាសិទ្ធា ប្រជាជនមួយប្រទេសក៏លំបាកដែរមិនមែនតែឯងទេ ។ ️️️នឹកនិងស្រលាញ់អ្នកទាំងអស់គ្នា។នឹកណាស់។
សូមបញ្ជាក់ដែរថានៅក្នុងសំណេររបស់លោកក៏បានបង្ហាញពីការនឹករលឹកចំពោះអ្នកគាំទ្រនិងបណ្ដាមិត្តភក្ដិក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ៕ ️