កណ្តាល ៖ អគ្គិភ័យឆាបឆេះឃ្លាំងក្រុមហ៊ុន ហុងសេងលេឌឺរ ប្រដាក់ ផលិត ខ្សែក្រវ៉ាត់ និង កាបូប ស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤ បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ចេញទៅអន្តរាគមន៍ភ្លាមៗ ។

ក្រុមហ៊ុនផលិតកាបូប ខ្សែរក្រវ៉ាត់ខាងលើ មានកម្មករធ្វើការងារចំនួន ២៣នាក់ ស្រី ៦នាក់ ខណៈដែលកម្មករកំពុងធ្វើការងារ ស្រាប់តែទុស្សេខ្សែភ្លើង បង្កជាអគ្គិភ័យឆាបឆេះនៅខាងក្នុងអគារ ដែលមានទំហំ ៣០ម៉ែត្រ x ៧០ម៉ែត្រ តែម្ដង។

ហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច ដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង
រដ្ឋបាលស្រុក និងកងរាជអាវុធហត្ថស្រុក រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង របស់ស្នងការដ្ឋានខេត្ត២គ្រឿង ,ស្រុក១គ្រឿង អង្គស្នួល , អង្គភាព៩១១ ចំនួន៣គ្រឿង បាញ់ទឹកអស់៦រថយន្ត ទើបភ្លើងរលត់ ។

ដោយមានការអន្តរាគមន៍ សហការ ក្នយងប្រតិបត្តិការពន្លត់អគ្គិភ័យ បង្កា ទប់ស្កាត់បានទាន់ពេលវេលា ខូចខាតតែសម្ភារៈបន្តិចបន្តួច ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.