កំណាព្យ៖ បទ ព្រហ្មគីតិ

ជោគជ័យជារឿងល្អ          សូមបន្តអ្នកជោគជ័យ

បានជោគត្រូវចេះលៃ         ក្រែងចួបភ័យជ័យចៀសឆ្ងាយ។

ជោគជ័យដល់ជោកជាំ       ក្រែងគ្រេចគ្រាំខ្ទាំរូបកាយ

បោកបែងក្លែងនាយអាយ   ឯងសប្បាយគេកើតទុក្ខ។

ជោគជ័យពីឆបោក           នាំថយថោកឈ្មោះទៅមុខ

គេដៀលដល់ឪពុក           ត្រូវកើតទុក្ខដល់ទាំងម្តាយ។

លុយញើសលុយឈាមគេ   មិនស្រួលទេក្តៅក្រហាយ

កុំបោកគេយកចាយ          អន្តរាយកេរ្តិ៍តផៅ។

រកស៊ីតាមផ្លូវត្រង់             ឈ្មោះត្រចង់ឥតហ្មងសៅ

ជោគជ័យគ្មានអ្នកក្តៅ        ទើបគេហៅជោគជ័យពិត៕

Share.