ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​បន្តជួប​ក្រុម​ជម្រើសជាតិ​ហ្គីយ៉ាន នៅយប់​ថ្ងៃទី២៦ ឈាន​ចូល​ថ្ងៃទី២៧ ខែមីនានេះ វេលាម៉ោង ២:០០នាទី រំលងអធ្រាត្រ នៅកីឡដ្ឋាន Prince Abdullah Al-Faisal Sports City ក្នុង​ការ​ប្រកួត FIFA Series 2024។

ក្នុង​ជំនួប​ទី១ ប៉ះក្រុម​ជម្រើសជាតិហ្គីណេអេក្វាទ័រ កាល​ពី​រាត្រីថ្ងៃទី២២ ខែមីនា រំលងអធ្រាត្រ កម្ពុជា បាន​បរាជ័យ​ក្នុង​លទ្ធផល ២ទល់​និង​០ នៅកីឡដ្ឋាន Prince Abdullah Al-Faisal Sports City។

ក្រុម​កម្ពុជា ស្ថិតនៅពូល (អារ៉ាប៊ីសាអូឌីត A) ជាមួយហ្គីយ៉ាន (អាមេរិកខាងជើង) និង​ហ្គីណេ​អេក្វា​ទ័រ (អាហ្វ្រិកកណ្តាល) ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅប្រទេសអារ៉ាប៊ីសាអូឌីត។

ចាប់​តាំង​ពី​បង្កើត​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា មក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធ្លាប់​ប្រកួត​ទល់​ក្រុម​ហ្គីណេ តែ​មួយ​គត់​ដែល​នៅ​ក្រៅ​ទ្វីប​អាស៊ី ក្នុង​ឆ្នាំ​១៩៦៦ គ្រា​ដែល​កម្ពុជា ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា GANEFO ក្រៅ​ពី​នោះ​ការប្រកួត​ផ្លូវការ​របស់​ក្រុម​ជម្រើស​ជាតិ​គឺ​​សុទ្ធ​សឹង​តែ​ប៉ះ​ជាមួយ​ក្រុម​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាស៊ី ទាំង​អស់។

នេះ​​គឺ​ជា​លើក​ទី ៣​ហើយ​ក្នុង​ប្រវត្តិសាស្រ្ត​ដែល​បាល់ទាត់​​ជម្រើសជាតិ​បុរស​កម្ពុជា ត្រូវ​​ប្រកួត​ទល់​នឹង​​ក្រុម​នៅ​ក្រៅ​ទ្វីប​អាស៊ី៕

Share.