ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០២៦ វគ្គជម្រុះជុំទី២ ប្រកួតទី៤ ស្របពេលដែលក្រុមជម្រើសជាតិម៉ាឡេស៊ី, វៀតណាម, ថៃ, មីយ៉ាន់ម៉ា, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងសិង្ហបុរី ដែលជាសមាជិកអាស៊ានត្រូវប្រកួតនៅល្ងាចថ្ងៃទី២៦ ខែមីនា នេះដូចគ្នា។

កម្មវិធីប្រកួតរបស់ក្រុមអាស៊ានមានដូចជា៖

  • ហ្វីលីពីន ប៉ះ អ៊ីរ៉ាក់ ៦:០០ល្ងាច
  • វៀតណាម ប៉ះ ឥណ្ឌូនេស៊ី ម៉ោង ៧:០០យប់
  • ចិន ប៉ះ សិង្ហបុរី ម៉ោង ៧:០០យប់
  • ថៃ ប៉ះ កូរ៉េខាងជើង ម៉ោង ៧:៣០យប់
  • ម៉ាឡេស៊ី ប៉ះ អូម៉ង់ ៩:០០យប់
  • ស៊ីរី ប៉ះ មីយ៉ាន់ម៉ា ២:០០រំលងអធ្រាត្រ។

សម្រាប់វគ្គ​ជម្រុះ​ជុំទី២នេះ​ ក្រុមដែលស្ថិតនៅក្នុងពូលនីមួយៗ នឹងត្រូវប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមឈរ​លេខ​១​និង​លេខ២ មាន​ឈ្មោះ​ឡើង​ទៅ​ជុំទី៣បន្ត។

ដោយឡែកសម្រាប់វគ្គ​ជម្រុះ​ជុំទី៣ នេះ​សល់​ក្រុម​ខ្លាំង​​ចំនួន​១៨ក្រុម ត្រូវ​ចាប់​ឆ្នោត​បែងចែក​​៣ពូល ប្រកួត​សន្សំ​ពិន្ទុ ហើយ​ក្រុម​លេខ​១​និង​លេខ​២​តាម​ពូល មាន​ឈ្មោះ​ កក់​សំបុត្រ​យន្តហោះ​ទៅ​ប្រកួត World Cup ឆ្នាំ​២០២៦ ខណៈ​ក្រុម​លេខ​​៣​និង​លេខ៤ ត្រូវ​បន្ត​ទៅ​ប្រកួត​ជុំ​ទី៤ ជា​បន្ត។

វគ្គ​ជម្រុះ​ជុំទី៤ នេះ​សល់​ក្រុម​​៦ ដោយ​ចែក​ជា​២ពូល បន្ត​ប្រកួត​សន្សំ​ពិន្ទុ ហើយ​ក្រុម​​ឈរ​លេខ​១​ទាំង​២​ពូល មាន​ឈ្មោះ​ទៅ​ប្រកួត​ World Cup ជាមួយ​៦​ក្រុម​មុន។ ចំណែក​ក្រុម​លេខ២ ក្នុង​ចំណោម​ពូល​ទាំង​២​ ត្រូវ​ទៅ​ប្រកួត​​នៅ​វគ្គ​ទី​៥​ជា​បន្ត។

វគ្គ​ជម្រុះ​ជុំ​ទី៥ នេះ​ នៅ​សល់​ក្រុមចំនួន​២​ដែល​ស្ថិត​នៅ​វគ្គ​ជម្រុះ​ជុំ​ទី៤ ត្រូវ​ប្រកួត​គ្នា​ចំនួន​២ជើង រក​អ្នក​ឈ្នះ ដើម្បី​តំណាង​អោយ​ទ្វីប​អាស៊ី ទៅ​ប្រកួត​ជាមួយ​ក្រុម​មួយ​មក​ពី​ទ្វីប​ផ្សេង ស្វែង​រក​អ្នក​ខ្លាំង​យក​សិទ្ធិ​ឡើង​ទៅ​ប្រកួត​ World Cup 2026៕

Share.