ភ្នំពេញ៖ កម្មករ-កម្មការនី ប្រមាណជា១០០នាក់ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មនៅមុខរោងចក្រ NEW SKY PRINTING (ប៉ាក់ព្រីន) បិទផ្លូវ២១៧ ដើម្បីទាមទារបើកប្រាក់ឈ្នួលបង្កការកកស្ទះចរាចរណ៍ទាំងព្រឹក។ ការប្រមូលផ្ដុំគ្នាធ្វើកូដកម្មនេះ វេលាម៉ោង៨:២០នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅរោងចក្រ (NEW SKY PRINTING) សាខារោងចក្រ Y&W ស្ថិតនៅភូមិស្រុកចេក ផ្លូវ២១៧ សង្កាត់ជេីងឯក ខណ្ឌដង្កោ ររាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានអោយដឹងថា មានកម្មករ-កម្មការិនី ប្រហែល ១១០នាក់ /២១៧នាក់,ស្រី១៤១នាក់ បានធ្វើសកម្មភាពបិទផ្លូវ២១៧ ដើម្បីទាមទារចំនួន ០៤ចំណុច ដូចខាងក្រោម ៖ ១-ស្នើសុំឲ្យខាងរោងចក្របើកប្រាក់ឈ្នួលចុងក្រោយ, ២-ស្នើសុំឲ្យខាងរោងចក្របើកប្រាក់ជួសការសម្រាកប្រចាំឆ្នាំ, ៣-ស្នើសុំឲ្យរោងចក្របើប្រាក់បំណាច់អតីតភាពដែលនៅសល់, ៤-ស្នើសុំឲ្យរោងចក្របើកប្រាក់ជូនដំណឹងមុន សហជីព(គ្មាន)។

មូលហេតុ : ថៅកែរោងចក្ររត់ចោលរោងចក្រពុំមានលទ្ធភាពបើកប្រាក់ខែជូនពួកគាត់ ។ បន្ទាប់ពីមានការសម្របសម្រួលពី ឯកឧត្តម ហែម ហឿន អគ្គលេខាធិការរង អ.គ.ក.ប នៃក្រសួងការងារ បានធ្វេីកាដោះស្រាយជូនកម្មករ-កម្មការនី ដូចជាទី ១/ នៅម៉ោង១៤:០០នាទី ក្រុមតុលាការ និង ព្រះរាជអាជ្ញា នឹង ចុះមកវាយតម្លៃសម្ភារះក្នុងរោងចក្រ ។ ២/ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី ក្រសួងការងារ នឹងធ្វេីការបេីកប្រាកខែ និង ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ-កម្មការនី ។

ក្រោយពីមានការសម្របសម្រួលពីសួងការងារកម្មករ-កម្មការនី បានព្រមព្រៀងបេីកផ្លូវ និង រំសាយទៅវិញនៅវេលាម៉ោង៩:០០នាទី ថ្ងៃខែឆ្នាំដដែលនេះ ៕

អត្ថបទ៖ សេង សាវី

Share.