បញ្ចប់​សប្ដាហ៍ទី១ នៃ​ការប្រកួត​កីឡាអេឡិចត្រូនិក លំដាប់កំពូល​ក្នុងប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang ឃើញថា Duck Rice Esport ​បាន​បង្ហាញ​ភាព​អស្ចារ្យ​យ៉ាង​ច្រើន ក្នុង​នាម​ជា​ក្រុម​ដែល​បាន​ឡើង​មក​ប្រកួត​លើក​ដំបូង​នៅ​រដូវ​កាល​នេះ។

Duck Rice Esport បាន​បំបាក់ក្រុម​ខ្លាំងទាំង ២ ប្រកួតរបស់ខ្លួន​ដោយ​ឈរលេខ ១ បណ្ដោះ​អាសន្ន សម្រាប់​សប្ដាហ៍ទី១ បញ្ចប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី២៣-២៤ កន្លង​ទៅ។ ខណ:ក្រុម D-Roar Esports បានបំបាក់ See You Soon និង Flash KH ដែល​ជា​ក្រុម​កំពូលទាំង២ ។

តារាងចំណាត់​ថ្នាក់​ក្រោម​បញ្ចប់​សប្ដាហ៍ទី១ មានដូច​ខាង​ក្រោម៖

Duck Rice Esport ទទួលបានកៅអីចូលមកកាន់ 2024 MPL-KH 6 ដែល​ជាលើក​ដំបូង​​ដែល​បាន​ឈាន​មកកាន់ 2024 MPL-KH បន្ទាប់ពីធ្វើការប្រកួតប្រជែង MPL KH Challenger Cup 2024 លើ វិញ្ញាសា Mobile Legends: Bang Bang អស់រយ:ពេលពេញ ១ខែ។

ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុមខ្លាំហើយ​បានប្រ​មូលផ្តុំទៅ​ដោយកីឡាករ​អាជីព​ទាំង​ក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន។ ការប្រកួត​នឹង​ប្រព្រឹត្តិទៅ​ដោយបែក​ចែក​ជា​វគ្គ​សន្សំពិន្ទុ (Regular Season) និងវគ្គប្រកួតផ្តាច់ព្រ័ត្រ (Playoffs)។

សម្រាប់ការប្រកួត 2024 MPL-KH នេះ ក្រុមដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមានប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ៕

Share.