តុលាការក្នុងខេត្ត Hubei (ហ៊ូប៉ី) បានសម្រេចកាត់ទោសលោក Chen Xuyuan ឱ្យជាប់ពន្ធធនាគារអស់មួយជីវិត នេះបើយោងតាមចេញផ្សាយដោយសារព័ត៌មានចិន China Daily នៅព្រឹកថ្ងៃទី២៦​ ខែមីនា ឆ្នាំ២០២៤ នេះ។

សូមជម្រាបថា លោក Chen Xuyuan ដែលជាអតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ចិន ត្រូវបានកោះហៅចូលសវនាការ ក្នុងខេត្ត Hubei (ហ៊ូប៉ី) ភាគកណ្តាលប្រទេសចិន ដោយកាត់ទោសពីបទស៊ីសំណូកប្រាក់ប្រមាណ ៨១ លានយន់ (១១.៣ លានដុល្លារ) និងពីបទរៀបលទ្ធផលការប្រកួតដូចគ្នា កាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

ក្រោយមកទៀត លោក Li Tie អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិចិន ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ជុំវិញបទសូកប៉ាន់ និងកំណត់លទ្ធផលប្រកួត របស់ក្រុមជម្រើសជាតិចិន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

លោក Chen Xuyuan ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់ចិន តែងតាំងជាគ្រូបង្វឹកចិន នៅឆ្នាំ២០១៩ ដើម្បីជំនួសលោក Marcello Lippi ខណៈគ្រានោះលោកត្រូវមានភារកិច្ចដឹកនាំក្រុមចិនធ្វើយ៉ាងណា ឱ្យឡើងទៅកានវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០២២ នៅកាតា។ 

ជុំវិញករណីខាងលើបានធ្វើឱ្យកីឡាបាល់ទាត់នៅប្រទេសចិន មានបញ្ហាទម្រង់ លេងយ៉ាងខ្លាំង និងបរាជ័យជាបន្តបន្ទាប់ជាពិសេសការប្រកួតលើឆាកអន្តរជាតិ សូម្បីកៅអីទៅប្រកួត World Cup ប៉ុន្មានលើកចុងក្រោយក៏គ្មាន ទោះបីមានកីឡាករចូលសញ្ជាតិច្រើនក៏ដោយ៕

Share.