សិល្បៈជាតិ៖ លោកជំទាវ មាស ច័ន្ទដាលីន អគ្គនាយិកាឡាកាម៉ូ តែងតែចំណាយទ្រព្យធនផ្ទាល់ខ្លួនដោយមិនស្ដាយស្រណោះ ព្រោះក្នុងនាមជាកូនខ្មែរមួយរូបលោកជំទាវចង់ឃើញកម្ពុជាស្មើមុខស្មើមាត់នឹងប្រទេសដទៃៗទៀតដែរ។

ដោយសារតែស្មារតីស្នេហាជាតិចង់ចូលរួមលើកស្ទួយមុខមាត់ជាតិតាមរយៈវិស័យបវរកញ្ញានេះហើយ ទើបលោកជំទាវបានចេញមុខឧបត្ថម្ភមួយទំហឹងលើឈុតតំណាងជាតិសម្រាប់ប្អូនស្រី ជូរី ល្អហួស យកទៅគ្រងបង្ហាញលើឆាកអន្តរជាតិ ដោយហ៊ានចាយប្រាក់ដ៏ច្រើនធ្វើយ៉ាងណាឱ្យឈុតតំណាងជាតិខ្មែរលេចធ្លោនិងចែងចាំងមិនចាញ់ប្រទេសដទៃ។ ខណៈដែលយុវតីដ៏ស្រស់សោភាជូរី ល្អហួស បានតាំងចិត្តយ៉ាងមុតមាំ និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងការប្រកួតកម្រិតអន្តរជាតិលើកនេះ។

សម្រាប់ពលរដ្ឋខ្មែរ ដែលចង់ឃើញបេក្ខភាពតំណាងជាតិកម្ពុជា ជូរី ល្អហួស ទទួលបានលទ្ធផលជោគជ័យ អាចចូលរួមជួយតាមរយៈការបោះឆ្នោតបានដោយមានទាំងចំណាយប្រាក់និងមិនចំណាយប្រាក់។ សំឡេងសារគាំទ្ររបស់សាធារណជន ក៏ជាពិន្ទុមួយយ៉ាងសំខាន់ជួយឱ្យយុវតីល្អហួស មានឱកាសឈ្នះមកុដពីឆាកអន្តរជាតិ បន្ថែមលើសមត្ថភាពទេពកោសល្យដ៏ពេញបរិបូររបស់ប្អូនស្រីដែលមានស្រាប់។

Share.