សិល្បៈ​ជាតិ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៣ នេះ​ សាលាមធ្យមសិល្បៈ​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដី​ពី​កម្មវិធី​រៀបចំ​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ដែល​កម្មវិធី​នឹង​ត្រៀម​រៀបចំ​ឡើង​យ៉ាងអធិកអធម គគ្រឹក​គគ្រេង​នៅ​ថ្ងៃ​ទី​១ និង​ទី២ ខែមេសាខាង​មុខ​នេះ​។ ថ្លែង​ប្រាប់​ពី​កម្មវិធី​សំខាន់​នៃ​ព្រឹត្តិការណ៍​អបអរសាទរ ក៏​ដូច​ជា​បង្ហាញ​ជូន​សមិទ្ធិផល​សម្រេច​របស់​លោក​គ្រូ និង​អ្នក​គ្រូ​ សាស្ត្រាចារ្យ សិស្សានុសិស្ស​ដែល​ខិតខំប្រឹងប្រែង​ហ្វឹកហាត់​គ្រប់ទំរង់​សិល្បៈ​ ដោយ​មាន​ការ​បង្ហាញ​ជូន​និង​លេង​កម្សាន្ត​ល្បែង​ប្រជាប្រិយខ្មែរ​ ការ​ប្រគំតន្ត្រី​និង​ផ្ទាំង​ទស្សនីយភាព​ជា​ច្រើន​ទៀត​។

នៅ​ក្នុង​ឱកាសនោះ​ដែរ​ក៏​មាន​ការ​ចូលរួម​ពី​សិល្បករ​ល្បីល្បាញ​ជា​ច្រើន​រូបដែល​ជា​អតីត​សិស្ស​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ មាន​ដូច​ជា​ អ្នក​នាង​ ខាត់ សុឃីម លោក ប៉ែន​ ចំរុង កញ្ញា​ នី មុនីនាថ កញ្ញា សុគា គីមលាង អ្នក​នាង​ មាស ម៉ាលីណា លោក​ សាយ សៀរ៉ា និង​សិល្បករ​ តន្ត្រីករ​ល្បីៗ​ជាច្រើន​ដួង​ទៀត​។

កុំភ្លេច​ទៅ​ចូលរួម​ទាំង​អស់​គ្នា ដើម្បីគាំទ្រ កម្មវិធី​សង្ក្រាន្ត​សាលាមធ្យមសិល្បៈ​ដើម្បី​អបអរបុណ្យ​ចូលឆ្នាំ​ថ្មី​ និង​បង្ហាញ​សមិទ្ធិផល​ថ្មីរបស់​លោក​គ្រូ​អ្នក​គ្រូនិង​សិស្សានុសិស្សទាំងអស់​
សូមជំរាបជូន​ថា​ បងប្អូន​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​ភ្ញៀវជាតិ និង​អន្តរជាតិ​អាច​ចូលរួម ទស្សនា​ និង​លេងល្បែង​ប្រជាប្រិយនៅទីតាំង​សាលាមធម្យមសិល្បៈ​ស្ថិត​នៅ​លើ​វិថី​បណ្ឌិត​ម៉ុងឬទ្ធី បឹងបាយ៉ាប 1928 ឬ​តាមដាន​ព័ត៌មាន​បន្ថែមលើ​ទំព័រហ្វេសប៊ុក​របស់​ សាលាមធ្យមវិចិត្រសិល្បៈ – Secondary School of Fine Arts
Share.