​សិល្បៈជាតិ៖ Super Star លំដាប់ប្រទេសទាំង ៤ រូបបាននាំដំណឹងល្អមកប្រាប់ នាក្នុងឱកាសចាប់ដៃយ៉ាងស្អិតរមួតជាមួយនឹងអ្នកឯកទេសថែរក្សាសម្រស់ Morea ប្រទេសកូរ៉េដើម្បីឱ្យហ្វេនសំណព្វចិត្តទទួលបានរូបសម្រស់ស្អាតដូចតារា។

ជាមួយ Super Star លំដាប់ប្រទេសទាំង ៤ មានដូចជា លោក ហ្សូណូ អ្នកនាង ពេជ្រ សូលីកា លោក ម៉ក់ ឈុនលី និងវត្តមានពិសេសគឺព្រះនាងតូច នរោត្តម ជេណា បានយាង និងមកបង្ហាញប្រាប់ពី ម៉ូរៀ ទៅកាន់អ្នកគាំទ្រក្នុងនាមជា BA ផ្ទាល់។

Morea គឺជាក្រុមហ៊ុនអន្តរជាតិមួយរបស់កូរ៉េដែលចរាចរ ខូឡាជែន និងផលិតផលរក្សាសម្រស់ព្យាបាលមុខខ្មូត ប្រហោង រន្ធរោមធំ ដែលមានលក់តាមបណ្តាប្រទេសជាច្រើនមានដូចជា ប្រទេសកូរ៉េ កម្ពុជា មុងហ្គោល អឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ ហើយអ្វីដែលធ្វើឱ្យហ្វេនអ្នកគាំទ្ររបស់ផលិតផល ម៉ូរៀ កាន់តែមានទំនុកចិត្តនោះ គឺផលិតផល មានការសហការធានារ៉ាប់រងសុវត្ថិភាពយ៉ាងច្បាស់លាស់ពីក្រុមហ៊ុន សាំស៊ុង ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។

Share.