សិល្បៈជាតិ៖ កញ្ញា សុធា គីមលាង ដែលហ្វេនគ្រប់គ្នាស្គាល់ឈ្មោះក្នុងសិល្បៈគឺ កូនអាន បានបង្ហាញពីអារម្មណ៍ ឈឺចិត្ត​យ៉ាងក្រៃលែង បន្ទាប់ពីកញ្ញាបានប្រឹងប្រែងក្នុងការផលិតស្នាដៃជាច្រើនបង្ហាញពីសិល្បៈវប្បធម៌ខ្មែរក្នុងទម្រង់ ១០០ ឆ្នាំ តែបែរជារងនូវពាក្យរិះគន់ផង ជេរប្រមាថផងថាចម្លងប្រទេសថៃ។

ជាសិល្បៈការិនី និងជាគ្រូបង្ហាត់បង្រៀនផ្នែករបាំដល់កូនខ្មែរជំនាន់ក្រោយរូបនេះ បាននិយាយរៀបរាប់នៅចំពោះមុខអ្នកសារព័ត៌មានអំពីអារម្មណ៍ឈឺចាប់ពិតៗ នាថ្ងៃសន្នីសិទ្ធសារព័ត៌មានស្ដីអំពី ការត្រៀមរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅ សាលាមធ្យមវិចិត្រសិល្បៈ ដែលគ្រោងធ្វើឡើងនាថ្ងៃទី ០១-០២ ខែមេសា ឆ្នាំ២០២៤។

កញ្ញា កូនអាន ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនទាំងឡាយ អញ្ជើញមកចូលរួមការតាំងពិព័រណ៍ស្នាដៃរបស់សិស្សនៅក្នុងសាលាមធ្យមវិចិត្រសិល្បៈដែលមានទីតាំងនៅ វិថី បណ្ឌិតម៉ុងឬទ្ធី 1928 (បឹងបាយ៉ាប) ដើម្បីជាការឈ្វេងបន្ថែម និងលម្អិតអំពីវប្បធម៌ជាតិផង និងដើម្បីចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំផង ដែលមានការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ ការសម្ដែងសិល្បៈវប្បធម៌ជាច្រើនទម្រង់ រួមទាំងការរាំកម្សាន្តបែបសាមគ្គីគ្រួសារខ្មែរផងដែរ ព្រោះថា កិច្ចការពារវប្បធម៌ជាតិជាតួនាទីរបស់យើងគ្រប់គ្នា។

ដើម្បីជ្រាបពឹស្ដាបន្ថែមទៀតនោះ សូមទស្សនាវីដេអូព័ត៌មានខាងក្រោមនេះ៖

Share.