សិល្បៈជាតិ៖ កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ Galaxy Navatra ឧកញ៉ា ខេមរៈ សិរីមន្ត​ បាន​ចេញ​បទ​ចម្រៀង​ថ្មី​២បទ​តាម​សន្យា​ ដោយ​បទ​មួយ​ជា​បទ​ចម្រៀង​បែប​កន្ត្រឹម​ Remix និង​មួយ​បទ​ទៀត​ជា​បទ​ញាក់​បែប​សប្បាយ​ៗ​។ យ៉ាង​ណា​មិញ​បទ​ចម្រៀង​ទាំង​ពីរ​បទ​របស់​លោក​នេះ​កំពុង​តែ​ផ្ទុះ​ការ​ទស្សនា​និង​ចែក​រំលែក​យ៉ាង​ច្រើន​ហូរហែរ​លើ​បណ្ដាញ​សង្គម​។

បទ​ចម្រៀង​​ត្រៀម​អបអរមហាសង្ក្រាន្ត បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃណីជាតិ​ខ្មែរ​នេះ​ មាន​បទ​ចម្រៀង​ជើង​ថា​ «ក្រមុំ​គ្រប់​ខេត្ត​មួយ​ណា​ក៏​របស់​គេ​» និង​ «ឆ្នាំ​នេះ​សប្បាយ​ខ្លាំង» ដោយ​ក្នុងបទ​ចម្រៀង​ទាំងពីរ​នេះ​មាន​ច្នៃ​ដាក់​បញ្ចូល​នូវ​ម៉ូដ​អាវ​ដែល​រំលេច​អក្សរជាតិ​ ស្រលាញ់​អ្វី​ដែល​ខ្មែរ​មាន​ ដែល​ជា​អាវ​កើត​ចេញ​ពី​ស្នាដៃ​និ​ងគំនិតច្នៃ​ប្រឌិត​របស់​កូន​ខ្មែរ​ពិត​ៗ។

​សូម​ស្ដាប់​បទ​ចម្រៀង​ទើប​នឹង​ចេញ​ថ្មីៗ​របស់​ឧកញ៉ ខេមរៈ សិរីមន្ត​ ខាង​ក្រោម​៖

Share.