សិល្បៈជាតិ៖ តារាចម្រៀង ស៊ូ ស៊ីរីកា និងម្ដាយធំជាអតីតតារាកំប្លែងចាស់វស្សាគឺអ្នកនាង ជុំ រស្មី ហៅ ស្រីទូច បានបង្ហាញវត្តមានម្ដងទៀតនៅសាលាយុត្តិធម្មនាព្រឹកថ្ងៃទី ២៦ មីនា ឆ្នាំ ២០២៤ ដើម្បីឡើងសាវនាការជំនុំជម្រះបណ្ដឹងឧទ្ធរណ៍ ក្រោយមានការទាមទារ និងស្រែករកជំនួយផ្លូវច្បាប់រកយុត្តិធម៌នៅក្នុងលិខិតបណ្តាំមរតករបស់លោកយាយ កែវ មន្ថា។

ក្រុមគ្រួសារតារាចម្រៀងស្រីរូបនេះ បានប្រកាសថាពួកគេអស់លទ្ធភាពទ្រទ្រង់ជីវភាពមែនទែនហើយ ដូច្នោះមានតែរំពឹង និងសង្ឃឹមខ្លាំងលើសាលាឧទ្ធរណ៍ជួយពន្លឿនរកពន្លឺយុត្តិធម៌ឱ្យក្រុមគ្រួសារខ្លួន។

គួររំលឹកដែរថា លោកស្រី កែវ មន្ថា គឺជាអតីតតារាភាពយន្ត និងជាតារាចម្រៀងល្បីឈ្មោះ តាំងពីក្នុងទសវត្សរ៍ឆ្នាំ៦០ បានទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានរបស់អ្នកស្រីក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង១២ និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកស្រី កែវ មន្ថា មានកូនចំនួន៧នាក់ ប៉ុន្តែបានស្លាប់ម្នាក់។ ក្នុងចំណោម កូន ចៅ និងចៅទួតជាច្រើនរូប គឺមានតែចៅស្រីតែម្នាក់គត់ គឺកញ្ញា ស៊ូ ស៊ីរីកា ដែលមានឧបនិស្ស័យខាងសិល្បៈ និងជាអ្នកស្នងមរតកសិល្បៈពីជីដូន។ នេះបើតាមកញ្ញា ស៊ូ ស៊ីរីកា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន។

សូមស្ដាប់បទសម្ភាសន៍ទាំងស្រុងរបស់តារាចម្រៀង ស៊ូ ស៊ីរីកា និងតារាកំប្លែងស្រីទូច នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់៖

Share.