សិល្បៈជាតិ​៖ នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២៤ ​នេះ​ តារា​ចម្រៀង​ល្បី​អ្នក​នាង​​យក់ ថិតរដ្ឋា បាន​ប្រកាសស្វែង​រក​អ្នក​មាន​សមត្ថភាព​ផ្នែក​រាំ​ឱ្យ​ចូលរួម​នៅ​ក្នុង​ក្រុម​របស់​ខ្លួន​​ចំនួន​៤​រូប​ ដោយ​បេក្ខជន ​ឬ​បេក្ខនារី​អាច​ដាក់​ពាក្យ​បាន​។

​យោង​តាម​ការប្រកាស​របស់​អ្នក​នាង​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម មាន​ដូច​ខាង​ក្រោម​៖
នាងខ្ញុំ​ យក់​ ថិតរដ្ឋា​ សូមប្រកាសជ្រេីសរេីសបន្ថែមប្អូនៗផ្នែករាំទាំងពីរភេទចំនួន ៤នាក់
ចាប់អារម្មណ៏សូមទា់ទងមកលេខTelegram 012 726 168 ខាងក្រោម
លក្ខខណ្ឌ​ជ្រេីសរេីស​
✅ចេះរាំតាមក្បាច់រាំទំនេីប​ និងរាំបែបប្រពៃណី
✅ចេះបង្កេីតក្បាច់រាំកាន់តែល្អ
✅រូបសម្បត្តិសមរម្យ
✅ឧស្សាហ៏ព្យាយាម​
👉ក្រោយពេលជ្រេីសរេីសរួចប្អូនៗមានឱកាសទទួលបានការបណ្តុះបណ្តាលផ្នែកសម្លេង​ សម្តែងបន្ថែម​ និងថតរឿងខ្លីផ្សេងៗ​។

Share.