ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រ៊ុយណេ ដែល​ជា​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ីភាគអាគ្នេយ៍ (អាស៊ាន) រក​បាន​ជ័យជម្នះ​ជា​លើក​ទី​២១ របស់​ខ្លួន ក្នុង​ចំណោម​ការ​ប្រកួត​១៣៥​លើក​មក​នេះ គិត​ចាប់​តាំង​ពី​ការ​បង្កើត​ក្រុម​ជម្រើស​ជាតិ​ដំបូងពី​ឆ្នាំ​​១៩៧១ មក។

ប្រកួត​ជ័យជម្នះ​ទាំង​២១​លើក​របស់​ប្រ៊ុយណេ មាន៖

  • លើកទី១៖ ១៩៨០ ប្រ៊ុយណេ ២-០ ហ្វីលីពីន (វគ្គ​ជម្រុះ​អូឡាំពិក)
  • លើកទី២៖ ១៩៨០ ប្រ៊ុយណេ ៣-២ ឥណ្ឌូណេស៊ី (វគ្គ​ជម្រុះ​អូឡាំពិក)
  • លើកទី៣៖ ១៩៨៣ ប្រ៊ុយណេ ២-១ មីយ៉ាន់ម៉ា (ស៊ីហ្គម)
  • លើក​ទី៤៖ ១៩៨៣ ប្រ៊ុយណេ ១-០ ឥណ្ឌូណេស៊ី (Merlion Cup)
  • លើក​ទី៥៖ ១៩៨៥ ប្រ៊ុយណេ ៤-១ ហ្វីលីពីន (Brunei Merdeka Games)
  • លើក​ទី៦៖ ១៩៨៩ ប្រ៊ុយណេ ២-០ ហ្វីលីពីន (ស៊ីហ្គេម)
  • លើកទី៧៖ ១៩៩៣ ប្រ៊ុយណេ ១-០ ហ្វីលីពីន (Philippines International Cup)
  • លើក​ទី៨៖ ១៩៩៦ ប្រ៊ុយណេ ១-០ ហ្វីលីពីន (Tiger Cup)
  • លើក​ទី៩៖ ២០០៦ ប្រ៊ុយណេ ២-១ នេប៉ាល់ (AFC Challenge Cup)
  • លើក​ទី​១០៖ ២០០៦ ប្រ៊ុយណេ ៣-២ ទីម័រខាងកើត (ជម្រុះ Tiger Cup)
  • លើក​ទី១១៖ ២០០៨ ប្រ៊ុយណេ ៤-១ ទីម័រខាងកើត (ជម្រុះ AFF Suzuki Cup)
  • លើក​ទី១២៖ ២០១២ ប្រ៊ុយណេ ៣-២ កម្ពុជា (ជម្រុះ AFF Suzuki Cup)
  • លើក​ទី១៣៖ ២០១២ ប្រ៊ុយណេ ២-១ ទីម័រខាងកើត (ជម្រុះ AFF Suzuki Cup)
  • លើក​ទី១៤៖ ២០១៥ ប្រ៊ុយណេ ១-០ តៃវ៉ាន់ (ជម្រុះ World Cup)
  • លើក​ទី១៥៖ ២០១៦ ប្រ៊ុយណេ ២-១ ទីម័រខាងកើត (ជម្រុះ AFF Suzuki Cup)
  • លើកទី១៦៖ ២០១៦ ប្រ៊ុយណេ ៤-០ ទីម័រខាងកើត (AFC Solidarity Cup)
  • លើក​ទី​១៧៖ ២០១៨ ប្រ៊ុយណេ ១-០ ទីម័រខាងកើត (ជម្រុះ AFF Suzuki Cup)
  • លើក​ទី​១៨៖ ២០១៩ ប្រ៊ុយណេ ២-១ ម៉ុងហ្គោលី (ជម្រុះ World Cup)
  • លើក​ទី១៩៖ ២០២២ ប្រ៊ុយណេ ១-០ ឡាវ (មិត្តភាព​អន្តរជាតិ)
  • លើក​ទី២០៖ ២០២២ ប្រ៊ុយណេ ៦-២ ទីម័រខាងកើត (ជម្រុះ AFF Mitsubishi Electric Cup)
  • លើក​ទី២១៖ ២០២៤ ប្រ៊ុយណេ ៣-២ Vanuatu (FIFA Series)

ដូច្នេះ​បើ​រាប់​ត្រួសៗ​ក្នុង​ចំណោម​១៣៥​ប្រកួត​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រ៊ុយណេ បាន​យក​ឈ្នះ​គេ​ចំនួន​២១​លើក ស្មើ​គ្នា​១១លើក និង​ចាញ់​គេ​១០៣​លើក ក្នុង​នោះ​បាន​ទាត់​បញ្ជូល​ទី​គូ​ប្រកួត​ចំនួន​១០៥គ្រាប់ និង​គេ​ទាត់​បញ្ជូល​ទី​វិញ​​ចំនួន​៤៤៧គ្រាប់៕

Share.