សិល្បៈជាតិ៖ នៅព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៤ មាន​កម្មវិធី​រៀបមង្គលការ​​អធិកអធម​ចំនួន​២ ដែល​កំពុង​តែ​ធ្វើ​ឱ្យ​សាធារណជន​ផ្ដោត​ការ​ចាប់​អារម្មណ៍ជា​ខ្លាំង​ ព្រោះ​​ជា​កម្មវិធី​រៀបអាពាហ៍ពិពាហ៍​របស់​កូន​លោក​ធំ និង ​កូន​ស្រី​របស់អភិជន​។

អាពាហ៍ពិពាហ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់​គូស្វាមី​ភរិយា​ថ្មោងថ្មី២​គូ គឺ គូ​លោក ហេង សុខ វិសាល និង​កញ្ញា ជា​ ស្រីនា អ្នក​ផលិតមាតិកា​ដ៏មាន​ឥទ្ធិពល និង​គូ ឯកឧត្តម​ សុខ សង្វារ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​កញ្ញា អ៊ឹង ឈីវលី ហៅលីលី ថៅកែសិប្បកម្មនំស្រួយ លីលី។

ពិធីមង្គល​លំដាប់​សេដ្ឋី​ និង​អ្នក​មាន​បុណ្យស័ក្តិខ្ពង់ខ្ពស់​នៅ​ស្រុក​ខ្មែរ​នេះ ទំនង​ជា​ចំណាយ​ថវិកា​ច្រើន​សន្ធឹក​សន្ធាប់ ព្រោះ​គ្រាន់តែ​ចំណាយ​លើ​ការតុបតែង​ផ្កា​ស្រស់ ក៏​ចូល​ខ្ទង់​រាប់​សិប​ម៉ឺន​ដុល្លារ​ដែរ​ នេះ​មិន​និយាយ​ដល់​ការ​ចំណាយ​​ផ្សេងៗ​នៅ​ឡើយ។

សូម​មើល​រូប​ភាព​ទិដ្ឋភាព​ខ្លះៗ ​នៃ​កម្មវិធី​រៀបមង្គល​ការ​របស់​គូស្នេហ៍​លំដាប់​អភិជន​ខាង​ក្រោម​នេះ​

Share.