បាត់ដំបង៖ ករណីប៉ះពាល់ឈូសឆាយរំលោភយកដីតំបន់ហាមឃាត់ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង សមត្ថកិច្ចចុះនាំខ្លួនបុរសចំនួន ២នាក់អនុវត្តវិធានការច្បាប់។

តាមអធិការនគរ បាលស្រុកថ្មគោល លោកវរសេនីយ ទោ សេង លុចបានបញ្ជាក់ឱ្យដឹងថា ករណីខាងលើនផ្នែកជំនាញនៃអធិការដ្ឋានស្រុកថ្មគោល នៅវេលាម៉ោង ៩:០០នាទីព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤នេះបានបង្វែសំណុំរឿង និងប្រគល់ជនបង្កទាំង ២នាក់ឲ្យទៅខាងរដ្ឋបាលជលផលបន្តដើម្បីអនុវត្តទៅតាមនីតិវិធី។

នគរបាលការិយាល័យជំនាញខេត្តបាត់ដំបងបានឲ្យដឹងដែរថា÷ កាលពីថ្ងៃទី ២៥ ខែមីនា ថ្មីៗនេះជនបង្កទាំង ២នាក់បានសម្ងំនាំយកនូវត្រាក់ ទ័រចំនួន ២គ្រឿង និងកំពុងឈូសឆាយដីព្រៃនៅចំណុចព្រំប្រ ទល់តំបន់ ២ជាប់ព្រំប្រទល់ដីតំបន់ ៣ ដែលជាតំបន់ត្រូវហាមឃាត់ ស្របពេលដែលកម្លាំងក្រុមប្រតិបត្តិការទប់ស្កាត់បង្ក្រាបបទល្មើសនេសាទក្នុងតំបន់ទន្លេសាបគោលដៅស្រុកថ្មគោល ចុះល្បាតនៅចំណុចបង្គោលព្រំតំបន់ ៣ បង្គោល លេខ ៣០២ និង៣០៨ បានប្រទះឃើញក៏សុំគោលការណ៍នាំខ្លួនតែម្តង។

បុរសទាំង ២នាក់មានឈ្មោះសាំង សែន ភេទប្រុស អាយុ ៣៣ ឆ្នាំរស់នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ខណ្ឌសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកបើកត្រា់ទរ័ បើកឱ្យម្ចាស់ឈ្មោះ ក្តាម និង ម្នាក់ទៀតឈ្មោះ កុយ ភារម្យ ភេទប្រុស អា យុ ២៣ ឆ្នាំមានទីលំនៅភូមិផ្លិតជ្រុំ ឃុំក្រម៉ោយ ស្រុកវាវែង ខេត្តពោធិ៍សាត់ ជាអ្នកបើកត្រាក់ទរ័បើកឱ្យម្ចាស់ត្រាក់ ទរ័ឈ្មោះ តាកុយ។ បច្ចុប្បន្ន កម្លាំងបង្ក្រាបដកហូតវត្ថុតាងរួមមាន ត្រាក់ទ័រ ២គ្រឿងយកមករក្សាទុកអធិការនគរបាលស្រុកថ្មគោល៕

អត្ថបទ: ដំបងក្រញូង

Share.