សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បាន​ចេញ​សេចក្ដីជូនដំណឹងដល់ក្លឹបបាញ់កាំភ្លើងទាំងអស់ទូទាំង ប្រទេស អំពី​ផែនការប្រចាំឆ្នាំ ដោយ​សហព័ន្ធសម្រេចរៀបចំការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើស ជើងឯកប្រចាំឆ្នាំ២០២៣។

កម្មវិធីជ្រើសរើសនឹងប្រព្រឹត្តិទៅ៖

  • កាលបរិច្ឆេទ៖ ថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤
  • ទីកន្លែងប្រកួត៖ ទីលានបាញ់កាំភ្លើងរាជសីហ៍ព្រេកឯង សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ

សហព័ន្ធចាប់ផ្ដើម​ទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០២៤។ ពាក្យសុំចូលរួមប្រកួត នឹងផ្តល់ជូនដោយឥតគិត​ថ្លៃនៅទីស្នាក់​ការសហព័ន្ធ​កីឡាបាញ់​កាំភ្លើងកម្ពុជា ឬសម្រាប់ព័ត៌មាន បន្ថែម សូមទំនាក់ទំនង៖ លោក ប៉ាវ វណ្ណា ទូរស័ព្ទលេខ ០៩២ ៣៨៣ ៩៩៩ ឬតាមរយ:​សារអេឡិចត្រូនិក csf.secretarial@gmail.com

Share.