ក្លិបបាល់ទាត់អធិរាជស Real Madrid បានប្រកាសបន្តកិច្ចសន្យាថ្មីជូនខ្សែបម្រើចាស់វស្សា Toni Kroos ជនជាតិអាល្លឺម៉ង់ ចំនួន១រដូវកាលបន្ថែមទៀត ពោលគឺមានសុពលភាពរហូតដល់ឆ្នាំ ២០២៤-២៥។

Toni Kroos ចាកចេញពី Bayern Munich ចូលរួមជា Real Madrid ដំបូងនៅឆ្នាំ ២០១៤ ក្នុងតម្លៃ ២៥លានអឺរ៉ូ បង្ហាញខ្លួនសរុបបាន ៣០១ប្រកួត ស៊ុតបាន ២២គ្រាប់ ឈ្នះពានសរុប ២០គ្រឿង។

ខ្សែបម្រើ Toni Kroos សញ្ជាតិអាល្លឺម៉ង់ វ័យ៣៤ឆ្នាំ ក៏ជាប់ជាកីឡាករតែម្នាក់គត់ដែលឈ្នះពាន FIFA Club World Cup ច្រើនជាងគេសរុប ៦លើក ដោយឈ្នះជាមួយ (Bayern Munich ១ដងនៅឆ្នាំ ២០១៣) និង (Real Madrid ៥ដងនៅឆ្នាំ ២០១៤, ២០១៦, ២០១៧, ២០១៨ និង ២០២២)។

កាលពីពេលថ្មីៗនេះ Toni Kroos ក៏បានប្រកាសអំពីការវិលត្រលប់ចូលរួមក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោក Julian Nagelsmann ត្រៀមសម្រាប់ពានរង្វាន់ UEFA Euro 2024 ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ៕

Share.