សម្រាប់ការប្រកួតបាល់ទាត់ សិស្សបឋមសិក្សាអាយុក្រោម១២ឆ្នាំ ថ្នាក់ជាតិ ឆ្នាំ២០២៤ នឹង​ត្រូវ​​ចាប់​ផ្តើមប្រកួតជាផ្លូវការ នៅ​ថ្ងៃទី៣១ ខែមីនា ខាង​មុខ​នេះ នៅតាមទីលានមួយចំនួនក្នុងរាជធានីភ្នំពេញ។

សម្រាប់ការប្រកួតបាល់ទាត់កុមារ៉ា សិស្សបឋមសិក្សាអាយុក្រោម១២ឆ្នាំ ថ្នាក់ជាតិ ឆ្នាំ២០២៤ ត្រូវ​បាន​បែង​ចែក​ជា​ ៨ពូល មាន៖ A, B, C, D, E, F, G និង H។

សម្រាប់ការប្រកួតបាល់ទាត់កុមារី សិស្សបឋមសិក្សាអាយុក្រោម១២ឆ្នាំ ថ្នាក់ជាតិ ឆ្នាំ២០២៤ ត្រូវ​បាន​បែង​ចែក​ជា​ ៦ពូល មាន៖ A, B, C, D, E និងពូលF។

គួរបញ្ជាក់ថា កម្មវិធីប្រកួតកីឡាបាល់ទាត់សិស្សសាលាបឋមសិក្សា អាយុក្រោម ១២ឆ្នាំ ជ្រើស​រើស​ជើង​ឯក​ប្រចាំឆ្នាំសិក្សា ២០២៤ គ្រោង​ធ្វើ​ឡើង​ចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ដែលក្នុងនោះផ្នែកបឋមសិក្សាមានវិញ្ញាសាកីឡាបាល់ទាត់ កុមារា និងកុមារី៕

Share.