ខ្សែប្រយុទ្ធ Olivier Giroud សមាជិករបស់ក្រុមបាល់ទាត់ AC Milan បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ ដើម្បីចុះហត្ថលេខាចូលរួមជាមួយក្រុមបាល់ទាត់ Los Angeles FC សមាជិកលីគកំពូលអាមេរិក Major League Soccer នៅខាងកក្កដា ឆ្នាំ២០២៤ ខាងមុននេះ។

កិច្ចសន្យារបស់ Olivier Giroud នឹងមានសុពលភាពរហូតដល់ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាមិញទាំងភាគីកីឡាករ និងក្លិប មិនទាន់បានចុះហត្ថលេខាផ្លូវការនៅឡើយនោះទេ ប៉ុន្តែដំណឹងល្អនឹងកើតឡើងឆាប់ៗនេះ ដោយសារតែ Giroud បានប្រកាសថាមិនបន្តកុងត្រាថ្មីជាមួយ AC Milan ក្រោយចប់រដូវកាល ២០២៣-២៤។

គួរដឹងថានៅក្រុមបាល់ទាត់ Los Angeles FC ក្រោមការដឹកនាំរបស់លោក Steve Cherundolo ក៏បាននាំចូលអ្នកចាំទី Hugo Lloris ពីក្រុម Tottenham Hotspur FC មិត្តរួមសញ្ជាតិ Olivier Giroud នៅក្រុមជម្រើសជាតិបារាំង។

Olivier Giroud បច្ចុប្បន្នមានវ័យ ៣៧ឆ្នាំ ជាអតីតខ្សែប្រយុទ្ធ Arsenal និង Chelsea ធ្លាប់ឈ្នះ UEFA Champions League រដូវកាល ២០២០-២១ និងឈ្នះពានរង្វាន់ FIFA World Cup 2018 ជាមួយក្រុមជម្រើសជាតិបារាំង៕

Share.