ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ សិស្សបឋមសិក្សា ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នឹង​ត្រូវ​​ចាប់​ផ្តើម​ប្រកួត​ជាផ្លូវការ ចាប់​ពី​​ថ្ងៃទី៣១ ខែមីនា ខាង​មុខ​នេះ ដែល​មាន​ផ្នែកកុមារ៉ា និងកុមារី។

ក្នុង​នោះ​សម្រាប់ការប្រកួតបាល់ទះផ្នែកកុមារ៉ា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ មានចំនួន ២៣ក្រុមមកពី​បណ្ដាល​រាជធានី-ខេត្ត និង​បាន​បែង​ចែក​ជា ៨ពូល។ ខណ:​សម្រាប់ ការប្រកួតបាល់ ទះផ្នែកកុមារី សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ មានចំនួន ១៧ក្រុមមកពី​បណ្ដាល​រាជធានី-ខេត្ត និង​បាន​បែង​ចែក​ជា ៤ពូល។

សម្រាប់ទីលាប្រកួត មានទីលានទីI វិមានពហុកីឡដ្ឋានជាតិអូឡាំពិក ទីលានទីII ខាង​ក្រៅ​ក្នុង​ពហុ​កីឡដ្ឋានអូឡាំពិក ទីលានទី III វិទ្យាល៏យវត្តកោះ ទីលានទីIV វិទ្យាស្ថានជាតិអបរំកាយ និងកីឡា។

គួរបញ្ជាក់ថា កម្មវិធីប្រកួតកីឡាបាល់ទះសិស្សសាលាបឋមសិក្សា ជ្រើស​រើស​ជើង​ឯក​ប្រចាំ​ឆ្នាំ​សិ​ក្សា ២០២៤ គ្រោង​ធ្វើ​ឡើង​ចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ​២០២៤ ដែល​ក្នុងនោះផ្នែកបឋមសិក្សាមានវិញ្ញាសាកីឡា​បាល់ទះ មាន​ផ្នែកកុមារ៉ា និងកុមារី៕

Share.