សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បាន​រៀប​ចំធ្វើ​តេស្ត ដើម្បី​ស្វែង​រក​កីឡាករ​ដែល​មាន​សមត្ថ​ភាព​ ដើម្បី​ចូល​រួម​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា សម្រាប់​ឆ្នាំ២០២៤ ស្រប់​ទៅ​តាម​គោលការណ៍​របស់​​ក្រសួង​អបរំ យុវជន​និងកីឡា។

ក្នុង​ការ​ធ្វ់​តេស្ត​សមត្ថភាព​នេះ​មាន​កីឡាករ-កីឡាការិនី ចូល​រួម​ប្រកួត​ប្រជែង​មាន​ចំនួន ៥០នាក់ នៅទីបញ្ជារការដ្ឋាន​កង​ទ័ពជើង​ទឹក។ ក្នុង​ត្រូវ​បាន​ជ្រើស​រើស​យក​ចំនួន ២០នាប៉ុណ្ណោះ​សម្រាប់​កីឡាករ និង ៦នាក់​សម្រាប់​កីឡាការិនី រួម​ជា​មួយ​គ្រូបង្វឹក​ចំនួន ៤នាក់ ដើម្បី​ប្រមូល​ផ្ដុំហ្វឹក​ហាត់​ចាប់​ពី​ខែមេសា ខាង​មុខ​នេះ​តទៅ។

សម្រាប់​លទ្ធផលក្រោយ ការប្រកួតធ្វើតេស្តជ្រើសរើសកីឡាករ កីឡាការិនី ចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកីឡាទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីងប្រចាំឆ្នាំ២០២៤មាន៖

គួរ​បញ្ជាក់ថា សម្រាប់​ការ​ធ្វើ​តេស្ត​សមត្ថភាព​នេះ គឺ​ផ្ដោតសំខាន់​លើក ៣ចំណុច​គឺ ការ​ធ្វើ​តេស្ត​លើក​កាយ​សប្បទា កម្លាំង​កាយ រួម​ជា​មួយ​គុណ​ភាព​បច្ចេកទេស។ ខណ:កីឡាករ​ដែល​បាន​ចូល​រួម​ធ្វើ​តេស្ត​មកពី​ក្រសួង​មហាផ្ទៃ កងទ័ពជើងទឹក ខេត្តព្រៃវែង ខេត្តស្វាយរៀង និង​ខេត្ត​កោះកុង ដោយ​បាន​ផ្ដោ​សំខាន់​លើក ៣ប្រភេទ​វិញ្ញាសា​មាន ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង៕​​

Share.