កម្លាំងនគរបាលមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន.ក៧.នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន រហូតឈានដល់ការផ្ទុះអាវុធចំនួន៧គ្រាប់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមទាំងវត្ថុតាងមួយចំនួន។

ប្រតិបត្តិការបង្កការភ្ញាក់ផ្អើលនេះធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចស្តុបផ្ទះសំណាក់ហេងលៀប តាមបណ្ដោយផ្លូវជាតិលេខ ៦អា ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថានៅមុនពេលកើតហេតុ ឃើញមាន រថយន្តចំនួន៣គ្រឿង ម៉ាកស្ដាររិច ពណ៌ស១គ្រឿង រថយន្តម៉ាកlexus Rx330 ពណ៌ខ្មៅ១គ្រឿង និងរថយន្តម៉ាក Ford Raptor ពណ៌ស មួយគ្រឿង ថែមទាំងម៉ូតូជាច្រើនគ្រឿង ធ្វើដំណើរតាម បណ្ដោយផ្លូវលេខ៦A ក្នុងទិសដៅពីត្បូងទៅជើង គោលបំណងចេញ ពីភ្នំពេញ ខណៈមកដល់ នៅចំណុចស្តុប ផ្ទះសំណាក់ហេងលៀប តាមបណ្ដោយផ្លូវជាតិលេខ ៦អា ស្រាប់តែកម្លាំង សមត្ថកិច្ចទាំងឯកសណ្ឋាននិងស៊ីវិលបាន ចុះពេញផ្លូវ រួចបានដកកាំភ្លើង បាញ់ចំនួន៧គ្រាប់ រួមមានទាំងអាវុធខ្លី និងវែងផងដែរ តែក្នុងប្រតិបត្តិការនេះមិន បណ្ដាល ឲ្យ មានមនុស្ស រងរបួសឡើយ៕

Share.