ព្រឹត្តិការណ៍ប្រកួតកីឡាបាល់បោះ សិស្សបឋមសិក្សា ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នឹង​ចាប់​ផ្តើមពិធីបើកការ​ប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី៣១ ខែមីនា ខាងមុខនេះ ដែលមានផ្នែកកុមារា និងកុមារី។

ក្នុងនោះសម្រាប់ការប្រកួតបាល់បោះផ្នែកកុមារា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ មានចំនួន ១៧ក្រុមមកពីបណ្ដាលរាជធានី-ខេត្ត និងបានបែងចែកជា ៤ពូល។ ខណ:ការប្រកួតបាល់បោះ ផ្នែកកុមារី មានចំនួន ១៥ក្រុមមកពីបណ្ដាលរាជធានី-ខេត្ត និងបានបែងចែកជា ៤ពូល។

កាលវិភាគ ពិធីបើក និងការប្រកួតមាន​ដូច​ខាង​ក្រោម៖

គួរបញ្ជាក់ថា កម្មវិធីប្រកួតកីឡាបាល់បោះសិស្សសាលាបឋមសិក្សា ជ្រើស​រើស​ជើង​ឯក​ប្រចាំ​ឆ្នាំ​សិក្សា ២០២៤ គ្រោងធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ដែល​ក្នុងនោះផ្នែក បឋមសិក្សាមានវិញ្ញាសាកីឡាបាល់ទាត់ បាល់តះ និងបាល់បោះ មានផ្នែកកុមារា និងកុមារី៕

Share.