ពិធីប្រណាំងរទះសាឡីគោលឿន ឆ្នាំ២០២៤ នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អា​ទិត្យទី៧ ខែមេសា ឆ្នាំ២០២៤ វេលា ម៉ោង ៨:០០នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដោយបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្តកំពង់ស្ពឺ ស្ដីពីការប្រណាំងរទះសាឡីគោ លឿន ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បាន​ចេញ​សេចក្ដី​ជូនដំណឹងដល់ សាធារណជនឱ្យបានជ្រាបថា មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បាន​សហ​ការ​ជាមួយ​សហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសំរោងទង និង​សមាគម​រទេះ​សាឡី​គោ​លឿន​ខេត្តកំពង់ស្ពឺ។

ពិធីនេះប្រារព្ធឡើង ក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និង​ផ្សព្វផ្សាយ​ឱ្យកាន់​តែ​ទូលំទូលាយ​ស្របតាមបរិបទន សង្គមបច្ចុប្បន្ន នូវ​ប្រពៃណី​ប្រណាំង​រទេះ​សាឡី​គោ​លឿន​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ ទុកជាយូរណាស់មកហើយ។

គួរបញ្ជាក់ថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឹ ដើមឡើយរទេះសាឡីគោ ប្រើ​ប្រាស់​សម្រាប់​តែ​ដឹកជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូល​រួម​ក្នុង​ពិធី​អាអា​ពាហ៍ពិពាហ៍ ពីធីបុណ្យប្រពៃណី និងពីធីបុណ្យផ្សេងៗទៀតប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្ដួចផ្ដើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់៕

Share.