ក្លិបបាល់ទះ Win Streak ដែលកីឡាករ វឿន វាសនា កំពុងប្រកបអាជីពពេលនេះបានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ នៃពានរង្វាន់លីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៣-២៤ ដោយត្រូវប៉ះជាមួយគូប្រជែងដ៏ស្អិតល្មួត Taipower។

យោងតាមការបញ្ជាក់របស់កីឡាករ វឿន វាសនា ថ្លែងប្រាប់សារព័ត៌មានត្រយងថា៖«តាមពិតទៅ Win Streak មិនទាន់ឈ្នះជើងឯកលីគបាល់ទះតៃវ៉ាន់នោះទេ ពោលគឺគ្រានោះពួកយើងគ្រាន់តែអបអររឿងឆ្លងផុតវគ្គសន្សំពិន្ទុប៉ុណ្ណោះ ឥលូវឡើងដល់វគ្គផ្តាច់ព្រ័ត្រហើយ»។

វាសនា បន្តទៀតថា៖«ខណ:រូបមន្តវគ្គផ្តាច់ព្រ័ត្រនៅតៃវ៉ាន់ គឺខុសពីនៅខ្មែរ (ត្រង់ថានៅខ្មែរ វគ្គផ្តាច់ព្រ័ត្រលេង១ថ្ងៃ ស្របពេលនៅតៃវ៉ាន់ វគ្គផ្តាច់ព្រ័ត្រគេលេង៣ប្រកួតជាប់ៗគ្នា ស្មើនឹង៣ថ្ងៃពេញ ប៉ុន្តែបើសិនឈ្នះ២ប្រកួតមុន នោះនឹងក្លាយជាម្ចាស់ជើងឯក»។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ Enterprise Volleyball League៖

  • ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ Win Streak ប៉ះ Taipower
  • ថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ Win Streak ប៉ះ Taipower
  • ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ Win Streak ប៉ះ Taipower។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ក្រុមបាល់ទះ Win Streak ក្រុមការងាររបស់សារព័ត៌មានត្រយង នឹងចែករំលែកនៅលើហ្វេសប៊ុកផេក Troryorng Sports និង Telegram SPORTS STATION៕

Share.