នំពេញ ៖ បុរសចំណាស់ម្នាក់ រអិលជើងធ្លាក់តាមកាំជណ្តើរ កម្ពស់២,៥ម៉ែត្រ បណ្តាលឱ្យរងរបួសធ្ងន់ បែកក្បាល ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៥និង៤០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅក្នុងបូរីពិភពថ្មី ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ វណ្ណា រិទ្ធ ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅផ្ទះកើតហេតុ របួសបែកក្បាល ។

តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះជួបនូវឧប្បត្តិហេតុ រអិលជើងធ្លាក់ចុះតាមកាំជណ្តើរកម្ពស់២,៥ម៉ែត្រ បណ្តាលឱ្យរងរបួស ។ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតតាមការស្នើសុំពីក្រុមគ្រួសារ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.