ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋព័ទ្ធចាប់បានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពឆក់ផ្តាច់យកខ្សែដៃពីស្ត្រីម្នាក់កំពុងដើរតាមផ្លូវ បានសម្រេច ព្យាយាមជិះគេច ស្រែកឆោឡោ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យគ្នា២នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KD-2591 ធ្វើសកម្មភាពឆក់ផ្តាច់យកខ្សែដៃពីស្ត្រីម្នាក់ កំពុងដើរតាមផ្លូវ បានសម្រេច ជនរងគ្រោះ និងពលរដ្ឋស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យបើកម៉ូតូឆ្លងផ្លូវបំណងបត់ត្រឡប់ក្រោយ ត្រូវបានបងប្អូនប្រជាពលរដ្ឋស្ទាក់ព័ទ្ធចាប់ ដល់ចំណុចផ្សារអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានម្នាក់ ម៉ូតូមួយគ្រឿង ចំណែកជនសង្ស័យម្នាក់ទៀត លោតចុះរត់គេចខ្លួនបាត់ យកទាំងខ្សែដៃរបស់ជនរងគ្រោះទៅជាមួយផង ។

ក្រោយពីចាប់ខ្លួនជនសង្ស័យឆក់ម្នាក់ សមត្ថកិច្ចខណ្ឌកំបូល ចុះទៅនាំខ្លួនយកទៅប៉ុស្តិ៍កន្ទោក ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.